ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់ គេហទំព័រអេស្ប៉ាញបានបង្ហាញឲ្យដឹងថា Atletico Madrid ទំនងជាត្រូវបង្ខំចិត្ដលក់កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុម មកកាន់ Chelsea ក្នុងរដូវកាលនេះ ខណៈដែលលោក Jose Mourinho បានកាន់តែខិតជិតទៅរកកីឡាករ ដោយផ្ទាល់។
ខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ក្រុម Atletico Madrid ឈ្មោះថា Antoine Griezmann ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតពីសំណាក់ថ្នាក់ដឹកនាំក្រុម តោខៀវ Chelsea គឺលោក Jose Mourinho ក្នុងទីផ្សារផ្ទេរកីឡាករនារដូវកាលនេះ។ ប៉ុន្ដែកន្លងមកសម្រាប់តម្លៃទីផ្សារកីឡាករម្នាក់នេះ គឺ ក្រុមបានកំណត់ថា បើមិនមាន ៤៥ លានផោនទេ នោះមិនអាចទាញយកខ្សែប្រយុទ្ធម្នាក់នេះបានឡើយ។ Chelsea បានចាប់អារម្មណ៍ខ្សែប្រយុទ្ធជម្រើសជាតិបារាំងម្នាក់នេះយូរហើយ ហើយក៏លួចលាន់មាត់កោតសរសើរ ជាញឹកញាប់ផងដែរ ថា Antoine Griezmann គឺជាកីឡាករដែលមានភាពរហ័ស ឆ្លាត និង បច្ចេកទេសខ្ពស់ ថែមទាំងនៅក្មេងទៀតផង ។
Antoine Griezmann ត្រូវបានគេយល់ថា ក៏មិនទំនងជាយល់ព្រមចាកចេញពីក្រុម Atletico Madrid នោះទេ ប៉ុន្ដែបើក្រុម Chelsea ចូលមកលូកដៃ ប្រហែលជាអាចនឹងចាកចេញ ដោយឡែកក្នុងនោះលោក Jose Mourinho បានធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយកីឡាករ។ ហើយម្យ៉ាងវិញទៀត កីឡាករភាគច្រើន Chelsea តែងតែទិញបានពីក្រុម Atletico Madrid នេះណាស់។
ប៉ុន្ដែគូសបញ្ជាក់ផងដែរថា Chelsea រហូតមកទល់ពេលនេះនៅមិនទាន់ បង្ហាញពីតំលៃកីឡាករ ម្នាក់នេះ ឲ្យបានច្បាស់នៅឡើយទេ ខណៈដែលក្រុម Atletico Madrid ដាច់ថ្លៃមិនអាចទាប់ជាង ៤៥ លានផោន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express.co.uk