មិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស yahoo កាលពី ៦ ម៉ោងមុននេះ បានគូស
បញ្ជាក់អោយដឹងថា ប្តីប្រពន្ធមួយគូ ដែលមានឈ្មោះថា Kendra Villanueva និង Ian Gord-
on ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស ខណៈពេលដែលពួកគេទាំងពីរ
នាក់ មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ក្រោយពីត្រូវបានរន្ទះបាញ់ចំ កាលពីថ្ងៃទី ៤
កក្កដា កន្លងទៅពីមុខទីធ្លា ផ្ទះរបស់ពួកគេ ដែលមានទីតាំងនៅឯក្រុង Albuquerque រដ្ឋ
New Mexico សហរដ្ឋអាមេរិក។
អ្វីដែលជាភាពរន្ធត់ ស្ទើរតែមិនគួរអោយជឿ នោះគឺថា ស្រ្តីជាភរិយាកំពុងតែមានទម្ងន់ថែម
ទៀតផង។លើសពីនេះ ប្រភពសារព័ត៌មានដដែល បានអះអាងបន្ថែមអោយដឹងផងដែរថា
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីជំនាញ ដោយបានបញ្ជូនពួកគេទៅ
កាន់មន្ទីរពេទ្យ ដែលនៅក្បែរផ្ទះបំផុត បំណងដើម្បីធ្វើការសង្គ្រោះបន្ទាន់។
ជាសំណាងល្អ អំឡុងពេលនៃការសង្គ្រោះបន្ទាន់ ស្រ្តីជាម្តាយក៏បានសំរាលកូនស្រីតូចតែ
ម្តង ខណៈពេលក្មេងស្រីតូចរូបនោះ មានឈ្មោះថា Kimberly Samantha Rose Gordon
ក៏ដូចជាឈ្មោះហៅក្រៅ "little Flash Gordon." ផងដែរ៕