ប្លែកៗ ៖ បើយើងងាកក្រឡេកទៅមើលប្រទេសចិន ឯណោះវិញ យើងឃើញថា កាលពីថ្ងៃ
សៅរ៍ ទី២០ មេសា កន្លងទៅ មានគ្រោះរញ្ជូយដីដ៏គួរអោយរន្ធត់មួយបានកើតឡើង ដែលបាន
សម្លាប់មនុស្សដល់ទៅ ២០៧ នាក់ ខណៈរាប់ម៉ឺននាក់ផ្សេងទៀតបានរងរបួស ពិតជាបានបង្ក
ជាភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងប្រព័ន្ធអ៊ិនធើណេត ក៏ដូចជា សកលលោក។
ក៏ប៉ុន្តែ អ្វីដែលជាភាពភ្ញាក់ផ្អើលអំឡុងនៃការកើតមានឡើងនូវគ្រោះរញ្ជូយដីនោះ គឺថា គេបែរ
ជាឃើញមានស្រ្តីស្រស់ស្អាត ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់កូនក្រមុំចេញមុខមកធ្វើសេចក្តី
រាយការណ៍ទាក់ទិន នឹងគ្រោះធម្មជាតិមួយនេះ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា តាមពិតទៅ Chen Ying គឺជាបេក្ខភាពដែលជាកូនក្រមុំ
កំពុងតែរៀបការ តែដោយនាងមានអាជីពជាអ្នកសារព័ត៌មាន ភ្លាមៗនោះ នាងក៏បានផ្អាកពិធី
រៀបអាពាហ៍ពិពាហ៍ ស្ទុះមកយកព័ត៌មាន និងធ្វើសេចក្តីរាយការណ៍ នូវព័ត៌មានទាន់ហេតុការណ៍
មួយនេះ ។ បន្ទាប់ពីបានបំពេញភារកិច្ចរបស់ខ្លួនរួចរាល់ហើយនោះ នាង Chen Ying ក៏បាន
ត្រលប់ទៅបញ្ជប់កម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួនវិញ ។ ខាងក្រោមនេះ ជាវីដេអូតាមដាន
ទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ