Ferrari LaFerrari គឺជាឈ្មោះរថយន្ត Sport ដ៏ល្បី និងមានតំលៃថ្លៃបំផុតនៅលើពិភពលោក ដែល មានស្លាកសញ្ញាសំគាល់ ជារូបសត្វសេះពណ៌ខ្មៅលើកជើងពីរ។ រថយន្តនេះ គឺជាប្រភេទ រថយន្ត Sport មួយដែលមានល្បឿនលឿន អាចបើកបរបានល្បឿន ២១៧ម៉ាយ/ម ជាមួយនឹង សំបកកង់ Sport ដ៏ស្វិតមាំ អាចបើកបរគ្រប់ស្ថានភាពផ្លូវប្រកបដោយសុវត្ថិភាព ខ្ពស់។
រថយន្តFerrari LaFerrari ស៊េរីថ្មី ឆ្នាំ២០១៤ ម៉ូដែលនេះត្រូវបានគេផលិតឡើងយ៉ាងល្អ ប្រណិត ជាមួយនឹងរូបរាងដ៏តូចច្រឡឹងស្រស់សង្ហាអមជាមួយនឹងពណ៌ក្រហមដ៏ទាក់ទាញ ធ្វើឱ្យរថយន្ត នេះ កាន់តែមានសោភ័ណភាពគួឱ្យចាប់អារម្មណ៍។ ជាពិសេស ថយន្ត Ferrari LaFerrari ដ៏ទំនើប នេះ ត្រូវបានរចនាម៉ូដឡើង មានទ្វារពីរ បើកឡើងលើ ដូចជាសត្វបក្សី ត្រដាងស្លាប ហោះនៅ លើអាកាស មាន ១២ម៉ាស៊ីន និង ស៊ីសំាង ៦,៣លីត្រ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed