CamNews

តារា 

ស៊ុន ស្រីពេជ្រ និង​តារា​ចម្រៀង​ខ្មែរ៣ដួង​ទៀត ត្រេកអរ​ខ្លាំង ពេល​បាន​ទៅ​ច្រៀង​នៅ​អូស្ដ្រាលី

អូស្ត្រាលី៖ តារាចម្រៀងស្រី របស់ក្រសួងទេសចរណ៍ កញ្ញា សុន ស្រីពេជ្រ បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃ១០ មិថុនា កន្លងទៅ ជាមួយតារាសិល្បៈជាច្រើនដួង ដូចជា លោក ដួង សុខគា កញ្ញា កុល ដាវី និង លោក សុខ រក្សា ដើម្បីទៅសម្ដែង នៅប្រទេសអូស្រ្តាលី ក្នុងគោលបំណង ស្វែងរកប្រាក់មកជួយកុមារកំព្រា នៅក្នុងប្រទេសកម្ពុជា ដែលសមាគមន៍នេះ តែងតែយកតារាល្បីៗ ពីប្រទេសកម្ពុជា ដើម្បីរកប្រាក់ជួយកុមារក្រីក្រ និងទុរគតជន។

ប្រភពពីប្រទេសអូស្ត្រាលី បាននិយាយថា ការសម្ដែងរបស់តារាពីកម្ពុជា បានទទួលភាពជោគជ័យ យ៉ាងសម្បើម ដែលមានអ្នកទស្សនា យ៉ាងច្រើនកុះករ ព្រោះតារាល្បីៗ មកពីកម្ពុជាច្រើន ហើយកម្រមានតារាសិល្បៈ មកជាក្រុមធំបែបនេះណាស់ ពិសេសតារាពេញ ទៅដោយសមត្ថភាព និង សំលេងល្អៗ ដូចជា លោក ដួង សុខគា និង កញ្ញា សុន ស្រីពេជ្រ ជាដើម ។
 
ដោយឡែក កញ្ញា សុន ស្រីពេជ្រ តារាចម្រៀងស្រគត់ស្រគំ សំលេងក្រអួនក្រអៅ បាននិយាយថា «ប្រទេសអូស្ត្រាលីមិនសូវសម្បូរជនជាតិខ្មែរ ច្រើនដូចជា អាមេរិកឡើយ តែអ្នកទស្សនាច្រើន មែនទែនហើយជោគជ័យណាស់ នាងពិតជាសប្បាយចិត្តណាស់ ដែលបងប្អូនទទួលស្វាគមន៍ ច្រើនបែបនេះ ពិតជាកិត្តិយសសម្រាប់ តារាកម្ពុជា» ។
 
ឆ្លើយទៅនឹងសំណួរថា តើកញ្ញាទទួលបានប្រាក់ធីបច្រើនទេ ពីសំណាក់បងប្អូនខ្មែរ នៅទីនោះ ? កញ្ញាបានឆ្លើយថា មិនសូវបានច្រើនទេ ព្រោះមកជាក្រុមធំដូចនេះ លុយធីបត្រូវបែងចែក តែកញ្ញាសប្បាយចិត្ត ទៅវិញទេ ព្រោះបានរួមចំណែកជួយសង្គម តាមរយៈសំលេងរបស់ខ្លួន ពិសេសកុមារកំព្រា គ្មានទីពឹង ។ ថ្វីត្បិតតែធ្លាប់ក្រលំបាក តែនាងមានពុកម៉ែ ជាកំលាំងចិត្តជំរុញរហូត តែក្មេងកំព្រា គ្មានសូម្បីតែពុកម្ដាយ គ្នាពិបាកយ៉ាងណា ដូចនេះមានត្រឹមតែទឹកចិត្ត និង សំលេងនេះហើយ ដែលកញ្ញា អាចជួយពួកគេបាន ។
 
ការសម្ដែងលើកទី១ សុន ស្រីពេជ្រ និងតារាខ្មែរទាំងអស់ទទួលបានជោគជ័យ ហើយនៅសល់ការសម្ដែង៥លើកទៀត នឹងត្រឡប់មកកម្ពុជាហើយ រួមជាមួយទឹកប្រាក់ យកជួយកុមារកម្ពុជា តាមរយៈសមាគម ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh