ឥណ្ឌា៖ Asharfi Devi គឺជាស្រ្តីជនជាតិឥណ្ឌាដ៏កម្សត់ម្នាក់ ដែលបានរៀបអាពាហ៍ពិពាហ៍
នៅក្នុងវ័យ ១២ឆ្នាំ ជាមួយនឹងលោក Ram Janam មានអាយុ ២៣ឆ្នាំ។
លោកស្រី Asharfi Devi មានភាពសប្បាយរីករាយបំផុតនៅក្នុងជីវិតរបស់គាត់ នៅក្នុងថ្ងៃ
រៀបអាពាហ៍ពិពាហ៍ដំបូង នៅពេលដែលគាត់ បានស្លៀកនូវឈុតសម្លៀកបំពាក់កូនក្រមុំ
ពណ៌ក្រហម ជាលើកទី១។ រហូតដល់អាយុ ១៩ឆ្នាំ លោកស្រី មានកូនស្រីដ៏ស្រស់ស្អាត
ម្នាក់ ហើយបានរស់នៅជាមួយប្តី និងកូនរបស់គាត់ យ៉ាងមានសុភមង្គល។
ប៉ុន្តែ រយៈពេល ៤ឆ្នាំ ក្រោយ ប្តីរបស់គាត់ បានរត់ទៅនៅរស់នៅជាមួយនឹងស្រ្តីម្នាក់ទៀត
ដោយប្រមូលនូវទ្រព្យសម្បត្តិ និងសម្ភារមួយចំនួនទៅជាមួយទុកឱ្យលោកស្រី និងកូនស្រី
រស់នៅរងទុក្ខវេទនាតែ ២នាក់ម្តាយ និងកូន។ លោកស្រីខិតខំតស៊ូចិញ្ចឹមកូន រហូតដល់ធំ
ពេញវ័យ និងបានរៀបអាពាហ៍ពិពាហ៍ឱ្យកូនស្រី។ តែគួរឱ្យសោកស្តាយ គាត់បានស្លាប់
បាត់បង់ជីវិត នៅពេលគាត់មានអាយុ ៤០ឆ្នាំ នៅក្នុងឆ្នាំ១៩៨៨៕
ដោយ៖ វណ្ណៈ
ប្រភព៖ BBC