យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Euromonitor ជនជាតិចិន បានចំណាយជាង ១៥ពាន់
លានដុលលារ សម្រាប់សេវាកម្មរៀបចំពិធីបុណ្យសព កាលពីឆ្នាំទៅ។ តម្លៃដីសម្រាប់សាងសង់
ផ្នូរនៅទីនេះ ក៏ឡើងដល់ ១២,០០០ដុល្លារអាមេរិក/ម៉ែត្រក្រឡា ថ្លៃជាងផ្ទះប្រណិតនៅទីក្រុងទៅ
ទៀត។
វិស័យផ្ដល់សេវាកម្មរៀបចំបុណ្យសព រកចំណូលបានជាង ១៥,៤ពាន់លានដុល្លារ កាលពីឆ្នាំទៅ
ជារៀងរាល់ឆ្នាំ នៅប្រទេសចិន មានអ្នកស្លាប់ជិត ១០លាននាក់។ ប្រជាជនឈានដល់វ័យចាស់
ជរាមានកម្រិតខ្ពស់ បូកនឹងទំនៀមទម្លាប់បញ្ចុះសពដ៏ស្មុគស្មាញ បានធ្វើឱ្យផ្ទុះឡើងនូវតម្រូវការ
នៃ សេវាកម្មរៀបចំពិធីបុណ្យសព។ បណ្ដាសេវាកម្មដូចជា ផ្គត់ផ្គង់ដីសម្រាប់បញ្ចុះសព ឬសេវា
រៀបចំបុណ្យសព កំពុងក្លាយជាមុខរបរដែលរកបានប្រាក់ច្រើន នៅទីនេះ។ យោងតាមក្រុមហ៊ុន
ស្រាវជ្រាវ Euromonitor វិស័យឧស្សាហកម្មនេះ មានទំហំដល់ទៅ ៩៣,៥ពាន់លានយ័ន (១៥,៤
ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០១៣ ហើយតាមការព្យាករណ៍ វានឹងកើនឡើង ១០% រៀង
រាល់ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
ទំព័រ CNN បានឱ្យដឹងថា ក្រុមអ្នកវិនិយោគបានយល់ច្បាស់អំពីសក្ដានុពលនៃវិស័យនេះ តាំងតែ
ពីយូរ។ តម្លៃភាគហ៊ុនរបស់ Fu Shou Yuan ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មរៀបចំបុណ្យសពធំ
បំផុតក្នុងប្រទេសចិន បានកើនឡើង ៦៦% ចាប់តាំងពីបានផ្សាយលក់ កាលពីខែមុន។
ជនជាតិចិន មានទំនៀមទម្លាប់បញ្ចុះសពយ៉ាងម៉ត់ចត់ តាំងពីការសាងសង់ផ្នូរ តុបតែងសាកសព
រហូតដល់ពិធីបុណ្យសព។ ពួកគេជឿថា ប្រការនេះនឹងនាំមកនូវសេចក្ដីសុខដល់អ្នកដែលនៅមាន
ជីវិត។ ពិធីបុណ្យសពត្រូវបានធ្វើឡើងជាច្រើនថ្ងៃ អាហារ ភេសជ្ជៈ ប្រាក់ ឬ iPad និងកាបូកម៉ាក
Chanel ឬមួយវីឡាសម្រាប់មនុស្សឋានក្រោម ក៏ត្រូវបានគេដុតជាមួយសាកសព ដើម្បីឱ្យព្រលឹង
របស់អ្នកស្លាប់ រស់នៅបានដោយមានសេចក្ដីសុខ។
តម្រូវការដីសាងសង់ផ្នូរនៅចិនក៏កំពុងមានតម្លៃឡើងខ្ពស់ នៅតាមបណ្ដាក្រុង។ ដីសម្រាប់សង់
ផ្នូរ មានតម្លៃថ្លៃជាងផ្ទះប្រណិតទៅទៀត នេះបើតាម Euromonitor ។ ដីនៅកន្លែងបញ្ចុះសព នៅ
ក្រុង ប៉េកាំង មានតម្លៃ ១២,០០០ដុល្លារ/ម៉ែត្រក្រឡា ខ្ពស់ជាង ៣ដង ធៀបនឹងតម្លៃផ្ទះនៅទីនេះ។
នៅហុងកុង ការស្វែងរកដីដើម្បីបញ្ចុះសពជារៀងរហូត គឺមានការលំបាក។ មនុស្សនៅទីនេះ តែង
ត្រូវជួលដីបណ្ដោះអាសន្ន រយៈពេល ៦ឆ្នាំ។ យ៉ាងណាក្ដីដោយ ក៏នៅមានមនុស្សយ៉ាងច្រើន នៅ
តែសម្រេចចិត្តជួលដីបញ្ចុះសពបន្ដ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
អាថ៌កំបាំងសម្រាប់ អ្នកចង់ធ្វើជា “មេ”
បុគ្គលិកប្រើឯកសណ្ឋានដូច អ្នកបម្រើតាមផ្ទះ និងសិស្ស ទទួលបានចំណាប់អារម្មណ៍ច្រើន
Twitter ផ្ដល់ប្រាក់ខែជិត ៧ពាន់ដុល្លារ សម្រាប់បុគ្គលិក មិនទាន់ពេញសិទ្ធិ ម្នាក់ៗ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN