CamNews

ព័ត៌មានអន្តរជាតិ 

ន៎ុះ កាន់តែវីវរហើយ វេជ្ជបណ្ឌិត​ ជំនាញរបស់អាមេរិក បានឆ្លងវីរុស Ebola បាត់ទៅហើយ

ព័ត៌មានអន្តរជាតិ ៖ វេជ្ជបណ្ឌិតម្នាក់ ថ្មីៗនេះទើបតែត្រលប់មកដល់ទីក្រុង  ញ៉ូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីទៅព្យាបាលអ្នកជម្ងឺ ឆ្លងមេរោគ Ebola នៅឯប្រទេស Guinea នោះ ត្រូវបានគេពិនិត្យដោយ បញ្ជាក់អោយដឹងថា ​គាត់បានឆ្លងវីរុស Ebola បាត់ទៅហើយ កាលពីថ្ងៃព្រហស្បត្តិ៍ ទី ២៣ ម្សិលមិញ នេះ ខណៈករណីឆ្លងមួយនេះ គឺជាករណីលើកដំបូងហើយ នៅទីក្រុង ញ៉ូវយ៉ក  នេះបើ    យោងតាម សម្តីមន្រ្តីផ្លូវការ ។


គេហទំព័រសារព័ត៌មាន channelnewsasia ចេញផ្សាយអោយដឹងថា   វេជ្ជ បណ្ឌិត  វ័យ ៣៣ ឆ្នាំដែល បានឆ្លងវីរុសអាសន្នរោគ ដ៏កាចសាហាវរូបនេះ មានឈ្មោះលោក វេជ្ជប ណ្ឌិត Craig Spencer ខណៈ មកទល់នឹងពេលបច្ចុប្បន្នភាព ត្រូវបានគេដាក់អោយនៅដាច់   ដោយ ឡែក​ ពីមនុស្សឯទៀត ខណៈ ករណីលើកនេះ គឺជាករណីឆ្លងលើកទី ៤ ហើយ នៅលើទឹកដី មហាអំណាច សេដ្ឋកិច្ច សហរដ្ឋអាមេ រិក ដោយនៅក្នុងនោះ ករណីឆ្លង ៣ ផ្សេងៗទៀត មាននៅក្នុង រដ្ឋ Texas ។


គួរបញ្ជាក់ថា អ្នកជម្ងឺជាវេជ្ជបណ្ឌិតរូបនេះ បានត្រលប់មកដល់ទឹកដី ស្រុកដីកំណើតកើតពីថ្ងៃទី ១៧ តុលាកន្លងទៅនេះ តាមរយៈជើងហោះហើរ ចុះចតនៅ​ឯអាកាស   យានដ្ឋាន អន្តរជាតិ JFK បន្ទាប់ពី បានធ្វើដំណើរឆ្លងកាត់ JFK ក្រោយពីលោក បានធ្វើការមនុស្សធម៌     គ្រូពេទ្យ គ្មានព្រំដែន នៅតាម បណ្តាប្រទេស ភាគខាងលិច ទ្វីបអាហ្វ្រិក ពោលចុះជួយសង្គ្រោះ អ្នកជម្ងឺ   ដែលបានឆ្លងវីរុស Ebola នៅតាមបណ្តាប្រទេសឆ្លងទាំងនោះ ។

អភិបាលក្រុង ញ៉ូវយ៉ក លោក BIll de Blasio សរបញ្ជាក់អោយដឹងថា ការពិនិត្យ និងតេស្តិ៍ ក្នុងថ្ងៃនេះ ពិតជាអាចបញ្ជាក់បានថា អ្នកជម្ងឺនៅទីនេះ នៅទីក្រុង ញ៉ូយ៉ក ពិតជាបានឆ្លងវីរុស Ebolaពិតប្រាកដ មែន ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា អ្នកជម្ងឺខ្លួនឯងផ្ទាល់ ក៏បានកត់សម្គាល់រោគអាការៈ លើខ្លួនលោកដូចគ្នាដែរ ចំពោះរោគសញ្ញាឆ្លងវីរុស ដ៏កាចសាហាវមួយនេះ  រហូតម ក ទល់  ថ្ងៃព្រហ ស្បត្តិ៍ ម្សិលមិញ ជាក់ស្តែង លោក Spencer ក៏បានរកឃើញ រោគសញ្ញាពិត  ប្រាកដលើខ្លួនលោកតែ ម្តង ពោលមួយថ្ងៃបន្ទាប់ ក្រោយពីលោក បានជិះរត់ភ្លើងក្រោមដី ទៅកាន់តំបន់ Brooklynដើម្បីលេង កីឡាបោះបូលីង ។


ខណៈមានអារម្មណ៍នឿយហត់ប្លែកខុសពីធម្មតា កាលពីថ្ងៃអង្គារ ស្រប ពេលដែល ព្រឹកថ្ងៃព្រហស្ប ត្តិ៍លោកមានរោគសញ្ញាណ ជម្ងឺ Ebola ភ្លាមៗនោះ លោកក៏បានធ្វើកា  រទាក់ទងជាមួយនឹងក្រុម វេជ្ជ បណ្ឌិតមនុស្សធម៌គ្មានព្រំដែន ខណៈរំពេចនោះ លោក Spencer ត្រូវបាន   គេបញ្ជូនទៅកាន់មន្ទីរពេ ទ្យភ្លាមៗ ។ ជាលទ្ធផល បន្ទាប់ពីធ្វើការតាមដាន និង វិភាគ   យ៉ាង ម៉ត់ចត់ ក៏  បានរកឃើញថា វេជ្ជ បណ្ឌិតរូបនេះ​ បានឆ្លង Ebola បាត់ទៅហើយ ។

មន្រ្តីផ្លូវការ អះអាងអោយដឹងថា អ្នកជម្ងឹ ជាវេជ្ជបណ្ឌិតរូបនេះ បានបញ្ជប់បេសកម្មរបស់ខ្លួន នៅក្នុង ប្រទេស Guinea កាលពីថ្ងៃទី ១២ តុលា និងបានចាកចេញពីបណ្តាប្រទេស នាទ្វីបអាហ្វ្រិក នៅថ្ងៃទី ១៤ តុលា ដោយឆ្លងកាត់ តំបន់អឺរ៉ុប ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news World news Breking news Unt news Iraq Obama US USA New York US police