CamNews

តារា 

Nadech លេងមួយក្បាច់នេះ ធ្វើឲ្យអ្នកគាំទ្រអន់ចិត្តយ៉ាងខ្លាំង និងលែងហ៊ានសូម្បីតែគិតរឿងនឹងទៀត

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃ លោក Nadech kugimiya បានបង្កការភ្ញាក់ផ្អើលដល់ នាង Yaya ក្នុងថ្ងៃខួបកំណើត កាលពីថ្ងៃទី​ ១៨ ខែមីានេះ ហើយនាង Yaya គឺជាតារាស្រីដែលត្រូវមហាជនយល់ច្រឡំថា អ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នា មិនមែនត្រឹមតែក្នុងសាច់រឿងនោះទេ ។ 

ការពិតទៅមួយរយៈពេលមុននាង Ann Thongprasom ក៏ធ្លាប់បានបញ្ជាក់ថា នាង Yaya និង Nadech មិនមែនជាសង្សារនឹងគ្នាទេ ប៉ុន្តែពួកគេគ្រាន់តែរាប់អានគ្នាទុកដូចជាបងប្អូនល្អប៉ុណ្ណោះ ម្យ៉ាងវិញទៀតមូលហេតុដែលអ្នកដឹកនាំរឿងតែងតែយកតារាល្បីទាំងពីរដួងនេះ សម្តែងជាមួយនិងគ្នាព្រោះ ពួកគេគឺជាគូស្នេហ៍ដែលសាកសមនឹងគ្នា ចំពោះក្នុងសាច់រឿង ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងថ្ងៃខួបកំណើតរបស់នាង Yaya គឺលោក Nadech បានកាន់នំខេកដើម្បីបង្កការភ្ញាក់ផ្អើល ធ្វើឲ្យតារាស្រីរូបនេះសប្បាយចិត្តយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលធ្វើឲ្យក្រុមអ្នកគាំទ្រអន់ចិត្តយ៉ាងខ្លាំងនោះគឺ លោក Nadech បានបង្ហោះរូបថតនៅលើគណនី twitter ជាមួយនិងនាង Yaya ដោយភ្ជាប់មកជាមួយចំណងជើងថា "រីករាយថ្ងៃខួបកំណើតប្អូនស្រី" ខណៈពេល Fans គិតថាអ្នកទាំងពីរគឺជាគូស្នេហ៍ ប្រែមកជាគ្រាន់តែជាបងប្អូនល្អក្នុងអាជីពសិល្បៈ រហូតធ្វើឲ្យអ្នកគាំទ្រលែងហ៊ានសូម្បីគិតទៀតថា នាង Yaya និង លោក Nadech គឺជាសង្សារនឹងគ្នា ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Yaya Nadech Ann Thongprasom