CamNews

មិនគួរឲ្យជឿ 

ប្លែកៗ ៖ ប្តឹងលែងប្តី ក៏ព្រោះទើបតែរក អោយឃើញថា អាប្អូនតូចស្វាមី តូចពេក

ប្លែកៗ ៖ ស្រ្តីម្នាក់ ត្រូវបានរកអោយឃើញថា បានចោទប្តឹងលែងប្តីរបស់ខ្លួន ក៏ព្រោះតែអវៈ
យវៈភេទ (លិង្គ) របស់គាត់តូចពេក នេះបើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញ
ផ្សាយដោយទំព័របរទេស spy កាលពីពេលកន្លងទៅថ្មីៗនេះ ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ស្រ្តី
ដែលបានចោទប្តឹងស្វាមីនូវករណីខាងលើនេះ មានឈ្មោះថា Zhang វ័យ ៥២  ឆ្នាំជាពលរដ្ឋ
រស់នៅក្នុងប្រទេសតៃវ៉ាន់។ ទន្ទឹមនឹងនេះ   ស្រ្តីជាភរិយាក៏បានគូសបញ្ជាក់បន្ថែមអោយដឹង
ផងដែរថា    នាងពិតជាមានអារម្មណ៍ខកចិត្តជាខ្លាំង  ខណៈពេលដែលអវៈយវៈភេទប្តីនាង
ពិតជាតូចខ្លាំងណាស់ តូចមើលតែប្រដាប់ភេទកូនក្មេងទៅហើយពោលគឺមានប្រវែងត្រឹមតែ
៥ សង់ទីម៉ែត្រតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះZhang បន្តែមថា មិនត្រឹមតែតូចតែប៉ុណ្ណោះ
ទេ តែក៏ធ្វើការលែងកើត (ងាប់) ថែមទៀតផង។ គាត់មិនដែលដើរតួជាស្វាមីពេញលក្ខណៈ
ម្តងណានោះទេ។

តែបើយោងតាមការបកស្រាយ លោក Zhou វ័យ ៥៥ ឆ្នាំ​ ត្រូវជាស្វាមីនោះ បានបញ្ជាក់ទៅ
វិញផងដែរថា វាមិនមែនជាការពិតនោះទេ ថាអាប្អូនតូចរបស់ខ្ញុំវាធ្វើការលែងកើត តែតាម
ពិតទៅ  ខ្ញុំចូលចិត្តបើកយុទ្ធនាការសង្គ្រាមសឹកនាពេលទាបភ្លឺ ជាជាងពេលយប់  ស្របពេ
លខ្ញុំនឿយហត់ពីការងារ    ខណៈពេលដែលបើកយុទ្ធនាការសង្គ្រាមសឹកនាពេលយប់  វា
ជាចំណូលចិត្តភរិយារបស់ខ្ញុំទៅវិញ៕

ដោយ ៖​ ពិសិដ្ឋ
ប្រភព ៖ spy


Tags: international news strange news unbelievable news pic