ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន ចិន ឆៃណាដេលី គូសបញ្ជាក់អោយដឹងថា អំឡុង ថ្ងៃសុក្រ ទី ៣០ ខែ ឧសភា ម្សិលមិញនេះ នៅឯទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី ឯណោះវិញ ពោលនៅស្ពានដ៏ល្បីឈ្មោះ របស់ពិភពលោក Sydney Harbour Bridge មនុស្សប្រមាណជាង ជិត ៤០០ នាក់ បានផ្អើលនាំគ្នា ឡើងលើស្ពាននេះ ក្នុងពេលដំណាលគ្នា គោលបំណង ប៉ុនប៉ង បំបែកកំណត់ត្រា ពិភពលោក ។
បន្ថែមពីលើនេះ ប្រភពដដែល បន្តអោយដឹងថា បេក្ខភាព កំណត់ត្រា ពិភពលោកចាស់ ដោយមានតួរ លេខ មនុស្ស ៣១៦ នាក់ ឡើងលើស្ពាន ខាងលើ ក្នុងអំឡុងឆ្នាំ ២០១១ មកទល់នឹងពេលបច្ចុប្បន្នភាព នេះត្រូវកំណត់ត្រាថ្មី បំបែកបានហើយ ជាមួយនឹង ចំនួនតួរលេខមនុស្ស កើនដល់ទៅ ៣៤០ នាក់បាន ឡើងលើស្ពានមួយក្នុងពេលតែមួយ តំណាលគ្នា កាលពីថ្ងៃ សុក្រ ម្សិលមិញ ។ ជាជាង គោលបំណង ប៉ុនប៉ង បំបែកកំណត់ត្រា ពិភពលោក សកម្មភាព សាមគ្គីធ្វើរួមគ្នា លើកនេះ ត្រូវបានគេធ្វើឡើងជាពិ សេស ដើម្បី រៃអង្គាសប្រាក់ ក្នុងគោលបំណង សប្បុរសធម៌ ជួយដល់ ការសិក្សាស្រាវជ្រាវ ជម្ងឺខួរឆ្អឹង ខ្នង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី