CamNews

ព័ត៌មានអន្តរជាតិ 

ប្តីកំហូច ចូលក្លឹបរាំស្រាតចាយលុយអស់ ១ពាន់ដុល្លារ កុហកប្រពន្ធ ចោរប្លន់

ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ ត្រូវបានរកអោយឃើញថា បានបែកគំនិតកុហកប្រពន្ធរបស់
ខ្លួន ថាចោរប្លន់លុយអស់ បន្ទាប់ពីគាត់បានចំណាយលុយអស់ប្រមាណជាង ១០០០ ដុល្លារ
ចូលក្លឹបនារីរាំស្រាត នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែល
ទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ ។

គួរបញ្ជាក់ផងដែរថា ​ បុរសជាស្វាមីកំហូចរូបនោះ​  មានឈ្មោះថា  Jesus Mata Jr វ័យ ២១
ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ដោយគាត់បានចំណាយលុយទាំង
អស់នោះ ចូលទៅកំសាន្តអារម្មណ៍ ក្នុងក្លឹបនារីរាំស្រាតមួយកន្លែង ដែលមានឈ្មោះថា Whi-
spers ។

ជំនួសអោយការមិនហ៊ានប្រាប់ប្រពន្ធពីការពិត​ បន្ទាប់ពីចំណាយលុយទាំងនោះអស់ បុរស
ជាស្វាមីរូបនេះ បានបែកគំនិតដោយបានប្រឌិតរឿងបិទបាំង ពោលគឺគាត់បានរាយការណ៍
ទៅកាន់ភ្នាក់ងារប៉ូលីស ដោយបានបញ្ជាក់ថា មានបុរស៦ នាក់ ប្រដាប់ដោយកាំភ្លើងគ្រប់
ដែ បានចុះមកពីឡានពីគ្រឿង គំរាមសម្លាប់គាត់ បើសិនណាមិនព្រមប្រគល់ប្រាក់អោយ។

ក្រោយមកបន្ទាប់ពីមានការតាមដានស៊ើបអង្កេត និងសាកសួរព័ត៌មានលំអិតពីបុរសជាស្វា
មី តែដោយសារតែរឿងគ្រប់យ៉ាងត្រូវបានប្រឌិតឡើងនោះ ទើបធ្វើអោយប៉ូលីសតាមទាន់
ខណៈពេលផ្តល់ចម្លើយភ័យផង   រន្ធត់ផង  និងគ្មានប្រភពច្បាស់លាស់ផង  ទើបធ្វើអោយ
បុរសរូបនោះ សារភាពតែម្តង៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening


Tags: international news strange entertainment