CamNews

ព័ត៌មានជាតិ 

យុវជនម្នាក់បើករថយន្ត TUNDRA ទៅបុកទម្លុះផ្ទះប្រជាពលរដ្ឋ សំណាងល្អអត់មានអ្នកស្លាប់ និងរងរបួស

(ភ្នំពេញ)៖ យុវជនវ័យជំទង់ម្នាក់ បានបើករថយន្ត​មួយគ្រឿង ម៉ាក TUNDRA​ ពណ៌ស គ្មានស្លាកលេខ ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ៣៧១ ទិសដៅពីកើតទៅលិច រួចហើយជ្រុលទៅបុកចូលទៅក្នុងផ្ទះ របស់ប្រជាពលរដ្ឋ ដែលប្រកបរបររកស៊ីធ្វើទ្វារបង្អួច និងលក់ដូរដែលបណ្តាលឲ្យ ខូចខាត​សម្ភារជាច្រើនដែលមាននៅក្នុងផ្ទះ តែមិនបណ្តាលឲ្យម្ចាស់ផ្ទះ ដែលកំពុងសំរាកមានរងរបួស ឬប៉ះពាល់ដល់ជីវិតឡើយ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១០៖៥០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥​ ស្ថិតនៅតាមផ្លូវលេខ​៣៧១ ស្ថិតក្នងភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សាក្សីបានប្រាប់ភ្នាក់ងារ Fresh News ថា ​មុនកើតហេតុគេបានឃើញ យុវជនម្នាក់បើករថយន្ត TUNDRA តាមបណ្តោផ្លួវ៣៧១​ ក្នុងល្បឿនយ៉ាងលឿន ​លុះបើកមកដល់ផ្ទះ ដែលមានធ្វើទ្វារបង្អួច​និងលក់ដូរ ​រថយន្តបានបោលទៅបុកទ្វារ នៅខាងមុខពេញទំហឹង ហើយទម្លុះចូលដល់ក្នុងផ្ទះតែម្តង​ បន្ទាប់ពីបុកភ្លាមគេឃើញយុវជន ដែលបើករថយន្តបង្ករូបនោះ បើកទ្វាររថយន្តចុះទាំងខ្លួន មានរបួសរួចហើយត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែរនោះជួយហៅរថយន្តសង្គ្រោះដឹក ទៅសង្គ្រោះភ្លាមផងដែរ។

​ ជាចុងក្រោយខាងរថយន្ត ក៏មានតំណាងចុះមកដោះស្រាយ ជាមួយម្ចាស់ផ្ទះ ដើម្បីសងសំណងនៃការខូចខាតនេះ៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី


Tags: Cambodia Social News PP