ព័ត៌មានកំសាន្ត ៖ ក្រោយមានរឿងចម្រូលចម្រាសគ្នារវាងនាង Kimberly នាង Mint និង Mark prin បានធ្វើឲ្យអ្នកនាង Mint និងបាននិយាយគ្នាជាលោក Mark prin និងនាង Kimberly យ៉ាងយូរឆ្នាំ ប៉ុន្តែបើយោងតាមរូបថតជាច្រើនសន្លឹកនេះ អាចបញ្ជាក់បានថា នាង Mint ប្រហែលចង់ផ្សុះផ្សារទំនាក់ទំនងនេះឡើងវិញហើយ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា នាង Kimberly និងនាង Mint បានថតរូបជាលក្ខណៈមិត្តជិតដិតជាមួយគ្នាក្នុងថ្ងៃបុណ្យសព្វឪពុកថែមទាំងទៀតផង ដោយសារតែរូបថតទាំងនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំងក្រោយពីបានឃើញថា នាង Kimberly និងនាង Mint ត្រលប់មកធ្វើជាមិត្តនឹងគ្នាជាថ្មីម្តងទៀត ។
គួរបញ្ជាក់ឲ្យដឹងថា លោក ឪពុករបស់នាង Kimberly បានទទួលមរណៈភាពកាលពីថ្ងៃទី ២៦ ខែវិឆ្ឆិកាឆ្នាំ ២០១៦ នេះ ហើយក៏ធ្វើឲ្យក្រុមគ្រួសាររបស់តារាស្រីរូបនេះកើតទុក្ខជាខ្លាំង ។
តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់តារាស្រីទាំង ២ ដួងនេះថតជាមួយគ្នា ដែលក្រុមអ្នកគាំទ្រខានឃើញអ្នកទាំង ២ ថតជាមួយគ្នាជាយូរណាស់មកហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar