កីឡាករប្រណាំងម៉ូតូ Dani Pedrosa នៅតែរក្សាជើងឯករបស់ខ្លួនក្នុងការប្រណាំងម៉ូតូ GP
ដែលធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី ទោះជាក្នុងលក្ខខណ្ឌ អាកាសធាតុភ្លៀងធ្លាក់ដែលមិន
អំនោយផលក៏ដោយ។
រូបភាព៖ Dani Pedrosa ជាមួយនឹងម៉ូតូប្រណាំងខ្លួនម៉ាក Repso
ចំណែក Jorge Lrenzo ដែលទទួលបានចំនាត់ថ្នាក់លេខ២ វិះនឹងទទួលគ្រោះថ្នាក់នាជុំទី
១៤ នៃការប្រកួតចំនួន ២០ ជុំនេះ។
លោក Pedrosa បាននិយាយថា “ជ័យជំនះនេះគឺពិតជាអស្ចារ្យណាស់សំរាប់ខ្ញុំ ហើយវាជា
លើកទី ១ហើយសំរាប់រូបខ្ញុំដែលទទួលបានជ័យជំនះស្របពេលដែលមានភ្លៀងធ្លាក់ ខ្ញុំពិត
ជាសប្បាយចិត្តណាស់”។
សូមបញ្ជាក់ថា ការប្រណាំងម៉ូតូ GP ត្រូវបានសំរាករយៈពេល ១៥នាទីផងដែរដោយសារតែ
ភ្លៀងធ្លាក់ខ្លាំង៕
ដោយ៖ រិនដូ
ប្រភព៖ bbc