CamNews

យល់ដឹង 

ជីវិតស្រី KTV នៅប្រទេសចិន

រាល់រូបភាពខាងក្រោមនេះគឺជាជីវិតនារីបំរើការក្នុងការហាង Karaoke ដែលត្រូវបានអ្នកថតរូប
អាជីពម្នាក់បានបន្លំខ្លួនចូលទៅផ្ដិតយករូបទាំងនេះពីទីក្រុងទេសចរណ៍ធំរបស់ចិនដូចជាទីក្រុង
Zheijiang, Guangdong, Beijing និង Hong Kong ជាដើម។ គេបានប្រើប្រាស់ម៉ាស៊ីនថតរូបបង្កប់
របស់គេផ្ដិតយករូបភាពនៃជីវិតនារីបំរើក្នុងហាង Karaoke ទាំងនោះមកបង្ហោះជាសាធារណៈ
នៅលើ Internet ដែលរូបភាពទាំងនោះបង្ហាញពីជីវិតពិតរបស់នារីបំរើក្នុងហាង Karaoke ដែល
ពេលខ្លះពួកគេត្រូវបានគេទាក់ទងអោយលក់សាច់ស្រស់ឈាមស្រស់ផងដែរ។

ពួកគេចាប់ផ្ដើមការងាររបស់គេចាប់ពីម៉ោង ៥ ល្ងាចដោយបានអង្គុយជាជួរតាមផ្លូវចូលទៅក្នុង
បន្ទប់ច្រៀង ហើយពេលដែលមានភ្ញៀវចូលមកដល់ពួកគេរង់ចាំអ្នកម៉ែរបស់គេមកហៅចូល
ទៅក្នុងបន្ទប់ដើម្បីជួបភ្ញៀវ នៅពេលដែលអ្នកម៉ែមកហៅទៅក្នុងបន្ទប់ពួកគេត្រូវឈរជាជួរដើម្បី
អោយភ្ញៀវងាយស្រួលក្នុងការរើស។ ក្នុងប្រទេសចិនជាពិសេសនៅតាមទីក្រុងទេសចរណ៍
សំខាន់ៗហាង Karaoke គឺជាមុខសញ្ញានៃស្រ្តីបំរើផ្លូវភេទដែលវាយលុកខ្លាំងបំផុត តែយ៉ាងណា
ក្ដីខាងរដ្ឋអំណាចក៏មិនអាចចៀសវៀងបញ្ហានេះមិនអោយកើតមានបាននោះទេ។ បើគិតៗទៅ
កុំថាឡើយនៅប្រទេសដែលកំពុងអភិវឌ្ឍដែលមានបញ្ហាស្រ្តីរកស៊ីផ្លូវភេទកើតឡើងក្នុងរូបភាព
នេះសូម្បីតែប្រទេសចិនដែលជាប្រទេសមហាអំណាចធំមួយក៏មិនអាចគ្រប់គ្រងបញ្ហានេះបាន
ដែរ។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ Chinabuzz 


Tags: China KTV