CamNews

ព័ត៌មានអន្តរជាតិ 

"កាត់ក្បាល សម្លាប់ម្នាក់ គម្រាម ១០០ នាក់" បើនៅតែចូលដៃ ជាមួយនឹង អាមេរិក នោះនឹងមានការកាត់ក្បាល សម្លាប់

ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS បានបង្ហោះវីដេអូ ដោយមាន ការចេញផ្សាយ នូវ ខ្សែអាថ៍ កាត់ក្បាលបុរសម្នាក់ ជាសមាជិករបស់កងកម្លាំង  ប្រទេស  អ៊ីរ៉ាក់​​ ដែលធ្លាប់តែធ្វើការ វាយប្រហារ វាយបក់ មកលើក្រុមឧទ្ទាមរបស់ខ្លួន នៅភាគខាងជើង ប្រទេស    អ៊ីរ៉ាក់  នេះបើតាមការ អោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

វីដេអូដែលមានចំណងជើងថា​ សារលោហិត ឬ Message in Blood បានបង្ហាញ   ក្រុមបុរស ស្ថិតនៅ ក្នុងឈុតពណ៌ទឹកក្រូច ជាសមាជិក ក្រុម   កង កម្លាំង ប្រទេស អ៊ីរ៉ាក់ ត្រូវបានចាប់ឃាត់ខ្លួន ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា  ជន រងគ្រោះ ត្រូវបាន  គេ មើលអោយឃើញថា អង្គុយលុត ជង្គង់នៅជិត វិហារអ៊ីស្លាមមួយកន្លែង ក្នុងក្រុង Mosul ដែលត្រូវបាន កាន់កាប់ដោយ ក្រុមឧទ្ទាមមួយ នេះ មុននឹងគាត់ ត្រូវបានកាត់ក្បាល សម្លាប់ ។

បន្ថែមពីលើនេះ ក្រុមឧទ្ទាម ក៏បានចេញសេចក្តីព្រមាន  អោយដឹងថា  អ្នកឯទៀត (ជនរងគ្រោះ) នឹង ត្រូវសម្លាប់បន្តទៀត បើសិនណា មេដឹកនាំ កងកម្លាំងប្រទេស អ៊ីរ៉ាក់បន្តកិច្ចសហប្រតិបត្តិការជាមួយ នឹងសហរដ្ឋអាមេរិក ។ គួររំឭកថា កងកម្លាំង ប្រទេសអ៊ីរាក់ មួយនេះ បានមាន វត្តមាន ចេញពី តំបន់ ស្វ័យយ័ត Kurdistan ភាគខាងជើង ប្រទេស អ៊ីរ៉ាក់ ពួកគេបានព្យាយាម ប្រឈមមុខ ជាមួយនឹងក្រុម ឧទ្ទាម ខណៈមានសហរដ្ឋអាមេរិក ធ្វើបទអន្តរាគមន៍ វាយប្រហារ តាមអាកាស នៅពីក្រោយ ។

យ៉ាងណាមិញ កាលពីពេលកន្លងទៅ   វីដេអូ ពី   ក្រុម ឧទ្ទាមមួយនេះ  មកពីប្រទេស ស៊ីរី បានធ្វើការ បង្ហោះ និងចេញផ្សាយ បង្ហាញអោយដឹងពីការ សម្លាប់ទាហាន ស៊ីរី រង្គាល ក្រោយ ពីចាប់បានពួកគេ ពោល ជាការសងសឹង ក្រោយពីមូលដ្ឋានរបស់ក្រុមឧទ្ទាម ត្រូវ   បានបំផ្លាញ ។  ផ្ទុយមកវិញ កាលពី អំឡុងសប្តាហ៍មុននេះ ក្រុមឧទ្ទាម មួយនេះ បានធ្វើអោយពិភពលោក មានការរន្ធត់ និងថ្កោលទោស ពួកគេជាខ្លាំង បន្ទាប់ពីបានចេញផ្សាយ ខ្សែអាថ៍វីដេអូ កាត់ក្បាល សម្លាប់អ្នកកាសែត អាមេរិក មួយ រូបលោក James Foley ដោយនៅក្នុងនោះ ពួកគេអះអាងអោយដឹងថា វាគឺជាការសងសឹក ក្រោយពី សហរដ្ឋអាមេរិក ធ្វើការវាយប្រហា​រ តាមអាកាស មកលើពួកគេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA