CamNews

តារា 

ចន អេឡិចហ្សូរ៉ា សង្ស័យ​បែក​ស្នេហ៍​ជា​មួយ​នារី​បរទេស

ភ្នំពេញ៖ តារាសម្តែងខ្ពស់ស្រលះ សម្បូរស្នាមញញឹម លោក ចន អេឡិច ហ្សូរ៉ា ត្រូវបានមហាជន ស្គាល់ស្ទើរគ្រប់គ្នាថា លោកគឺជាតារា ប្រុស របស់ខ្មែរ មួយដួង ដែលពោរពេញទៅដោយទេព្យកោសល្យ និងមន្តស្នេហ៍ទាក់ទាញ ការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន អ្នកគាំទ្រគ្រប់វ័យ ពិសេសនារីៗសម័យថ្មី មានទាំងជនជាតិបរទេសផងដែរ។

ទន្ទឹមគ្នានេះ លោក អេឡិច ហ្សូរ៉ា ក៏ត្រូវបានគេដឹងដែរថា ជាតារាដែលតែងជួប ជំពប់នូវរឿងរ៉ាវអាស្រូវស្នេហា មិនចេះចប់ ព្រោះតែការផ្លាស់ប្តូរ ដៃគូស្នេហាជាបន្តបន្ទាប់ ពោលបើគិតមកដល់ពេលនេះ គឺលោកបានប្តូរដៃគូរហូតដល់៣ទៅហើយ ដោយបូករួមទាំងនារីបរទេសចុងក្រោយនោះ។
តាមប្រភពពីអ្នករស់ នៅក្បែរនិងជិតដិតបំផុត ជាមួយតារាប្រុសញញឹម ប្រជាប្រិយលោក អេឡិច ហ្សូរ៉ា បានបង្ហើបថា ទំនាក់ទំនងស្នេហា រវាងនារីជនជាតិបរទេស និងតារាសម្តែង លោក អេឡិច ហ្សូរ៉ា ដែលគេដឹងថាសង្សាទី៣របស់ លោកនោះ កំពុងតែបែកប្រេះឆា ឈានដល់ដំណាក់ កាលចែកផ្លូវគ្នាដើររៀងៗខ្លួន ។

ប្រភពបានបញ្ជាក់ថា ភាពផ្អែមល្ហែម ដែលពួកគេទាំងពីរធ្លាប់ មានពីមុនៗមកនោះ បច្ចុប្បន្នបានប្រែក្លាយ ទៅជារឿងធម្មតាវិញហើយ ព្រោះតែការអស់និស្ស័យ និងភាពនឿយណាយ ពីចំណងស្នេហ៍បែរទៅជាមិត្តភាព រាប់អានគ្នា លក្ខណៈធម្មតា។ ម្យ៉ាងទៀត រាល់ការដើរកំសាន្ត ឬចូលរួមកម្មវិធី គេសង្កេតឃើញថា លោក អេឡិច ហ្សូរ៉ា ពុំដែលបណ្តើរនារីសង្សាបរទេសម្នាក់នេះ ទៅជាមួយគ្នា ដូចពេលមុនៗនោះឡើយ។

ប្រាប់គេហទំព័រ LookingTODAY កាលពីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ តារាសម្តែងប្រជាប្រិយភាព លោក អេឡិច ហ្សូរ៉ា បាននិយាយថា ចំណងមិត្តស្នេហា រវាងលោកនិងនារីសង្សា ជនជាតិបរទេសម្នាក់នេះ គឺនៅតែធម្មតាដូចមុនអ៊ីចឹង គឺគ្រាន់តែមួយរយៈនេះ អ្នកទាំងពីរមានការងាររវល់រៀងៗខ្លួន ដូច្នេះពុំសូវមានពេលច្រើន ក្នុងការជួបគ្នា ឬ ដើរកំសាន្តស្និទ្ធស្នាល ដូចមុននោះ។

លោក អេឡិច ហ្សូរ៉ា បាននិយាយបន្តទៀតថា "ខ្ញុំមិនដែលមានបញ្ហា អ្វីជាមួយគ្នាផង ! ហេតុអី ត្រូវប្រេះឆាស្នេហានោះ? (សើច)ពីមុនម៉េច ឥឡូវគឺនៅអ៊ីចឹង..! ហើយការដែលពួកយើង ហាក់នៅ ឆ្ងាយពីគ្នា ក្នុងរយៈពេលចុងក្រោយនេះ ព្រោះតែយើងរវល់ការងារ ទាំងសងខាង ទើបរកពេលជួបគ្នា មិនបានច្រើន.."។

យ៉ាងណាមិញ លោក អេឡិច ហ្សូរ៉ា បានបញ្ជាក់ថា មិត្តភាពស្នេហារបស់លោក និងនារីសង្សា ជនជាតិបរទេស គឺនៅតែរក្សាភាពស្និទ្ធស្នាលដូចមុខ គឺពុំមានការបែកបាក់ ឬមួយប្រះឆាស្នេហ៍នោះឡើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh