CamNews

កីឡាអន្តរជាតិ 

ជម្រើសជាតិពែរូ បំបាក់ ទ្រីនីដែត ៤-០ ក្នុង​មិត្ត​ភាព​អន្តរជាតិ​ព្រឹក​មិញ (Video Inside)

(ពែរូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិពែរូ (Peru) បានលត់ក្រុមក្នុងទ្វីបអាហ្រ្វិក ទ្រីនីដែត (Trinidan and Tobago) ៤-០ មិន​ឲ្យ​ងើប​មុខ​រួច​ក្នុង​ជំនួប មិត្ត​ភាព​អន្តរ​ជាតិ​ព្រឹក​មិញ​នេះ មុនចាប់ផ្តើមជម្រុះ World Cup 2018 នៅប្រទេសរុស្ស៊ីជាបន្តទៀត ។

ក្នុងនាមជាម្ចាស់ផ្ទះ ពែរូ បានបើកការនាំមុខ ២-០ ក្នុងវគ្គទី១ រយៈពេល៤៥នាទី ពីការធ្វើបានសម្រេចដោយកីឡាករ Christian Cueva និង​មិត្ត​រួម​ក្រុម Luiz da Silva នៅនាទីទី៣៦ និង៣៩ មុនបន្តរកបាន២គ្រាប់ទៀតក្នុងវគ្គទី២ ក្រោយពីការសម្រាក ១៥នាទីដោយកីឡាករ Edison Flores នៅនាទីទី៥០ ។

យ៉ាងណាក៏ដោយកីឡាករ Christian Benavente ក៏ប៉េណាល់ទីបានសម្រេច១គ្រាប់ដែរ នៅនាទីទី៩០+២ នៅ​ពេល​ដែល​កីឡាករ Abu Bakr បាន​​ធ្វើ​​ឲ្យ​​មាន​កំហុស និងត្រូវពិន័យកាតក្រហមនៅនាទីទី៩០ ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង