មិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេស
ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថាបុរស
ម្នាក់ ដែលជាកម្មករខាងជូតសំអាតបង្អួច និយាយពិថាហ៊ាននោះហ៊ាន ខណៈពេលដែលគាត់
បានឡើងទៅជូតសម្អាតបង្អួច កំពស់ ១០ ជាន់ ដោយមិនពាក់នូវឧបករណ៍ការពារអ្វីទាល់តែ
សោះ។
គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ ត្រូវបានថតជាប់ដោយបុរសម្នាក់ផ្សេងទៀត ដែលមានទី
លំនៅជិតសំណង់អាគារខ្ពស់មួយនោះ ។ ដោយឡែក បើនិយាយពីករណីខាងលើនេះវិញគឺ
បានកើតឡើងកាលពីពេលកន្លងទៅ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ។ ជ្រាបកាន់តែ
ច្បាស់ថាតើ បុរសដែលជាកម្មករជូតសំអាតនោះ ធ្វើការដែលប្រឈមទៅនឹងហានិភ័យមួយ
នេះ បានយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ប្រការគួរចងចាំ ៖ សុវត្តិភាពជាចំបង , ការធ្វេសប្រហែសតែមួយវិនាទី ជីវីនឹងបាត់
បង់ ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គ្រប់វិនាទីទាំងអស់ ទើបជាការប្រសើរ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ