CamNews

ព័ត៌មានអន្តរជាតិ 

អស់ទាស់ ៖ ចិនសម្ពោធខ្សែរថភ្លើង ឆ្លងកាត់ផ្លូវទឹកវែងបំផុតនៅអាស៊ី

ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍របស់ទំព័រសារព័ត៌មានបរទេស​ ដែលទើប
តែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានអោយដឹងថា ចិនបានដាក់ដំណើរការនូវខ្សែ
រថភ្លើងជាលើកដំបូងរបស់ខ្លួន ក្នុងការរត់កាត់ផ្លូវទឹកវែងបំផុតនៅប្រទេសនេះ។

គួរបញ្ជាក់ផងដែរថា ការដាក់អោយដំណើរការនូវខ្សែរថភ្លើងជាលើកដំបូងរបស់ខ្លួន ក្នុងការរត់
កាត់ផ្លូវទឹកវែងបំផុតនៅប្រទេសនេះ  គឺវារត់កាត់ទន្លេ  Yangtze ស្របពេលដែលបានចំណាយ
ថវិកាដល់ទៅ  ២ ,៣៧  ពាន់លានដុល្លារឯណោះ ក្នុងការកសាងផ្លូវដែកមួយនេះ ដោយធ្វើការ
ភ្ជាប់ពីតំបន់ Wuchang ទៅតំបន់ Hankou ។

គួររំឭកផងដែរថា ទន្លេ  Yangtze គឺជាទន្លេវែងបំផុតនៅអាស៊ីនិងជាទន្លេវែងជាគេបំផុតលំដាប់
ទី៣ នៅលើពិភពលោក។


             ផែនទីទន្លេ Yangtze វែងបំផុតនៅអាស៊ី មានទីតាំងស្តិតនៅក្នុងប្រទេសចិន

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា​  ការដាក់ដំណើរការនូវខ្សែរថភ្លើងរត់ឆ្លfងកាត់ផ្លូវ
ទឹកដ៏វែងជាងគេលើកនេះ  វាគឺជាភាពងាយស្រួលមួយ ក្នុងការឆ្លងកាត់ទន្លេមួយនេះ ដោយចំ
ណាយពេលត្រឹមតែ ៣ នាទីតែប៉ុណ្ណោះ ស្របពេលដែលចរាចរណ៍ក៏ត្រូវបានបញ្ជៀសមិនអោ
យមានភាពកកស្ទះ  នៅលើស្ពានដូចកាលពីមុននោះទេ ខណៈពេលដែល វានឹងដើរតួយ៉ាងសំ
ខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរយ៉ាងហោចណាស់ ៥០០,០០ នាក់ក្នុងមួយថ្ងៃៗ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Chinadaily


Tags: international news strange entertainment