CamNews

យល់ដឹង 

ធ្លាយការពិតកីឡាការិនី​អាមេរិក​រាប់​រយ​នាក់ ធ្លាប់​ទទួល​រង​រំលោភ​ផ្លូវ​ភេទដោយ​គ្រូ​បង្វឹក​របស់​​ខ្លួន

(ញូវយ៉ក)៖ កីឡាការិនីជម្រើសជាតិអាមេរិក រាប់រយនាក់បានចេញមកអះអាងថា ពួកគេធ្លាប់ទទួលរងនូវការបំពារបំពានផ្លូវភេទ ដោយគ្រូបង្វឹករបស់ខ្លួននាពេលអំឡុងទៅចូលរួមប្រកួតកីឡាអូឡាំពិកពិភពលោកនៅបណ្តាប្រទេសនានានាពេលកន្លងមក។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦ ដោយបានដកស្រង់សំដីអត្តពលិករងគ្រោះទាំងនោះថា ពួកគេធ្លាប់ទទួលរងនូវការរំលោភផ្លូវភេទ តាំងពីពួកគេមានអាយុជាង ២០ឆ្នាំប៉ុណ្ណោះដែលមានរហូតដល់ទៅកីឡាការិនី ៣៦៨នាក់ ដែលយ៉ាងហោចណាស់មានគ្រូបង្វឹក ១០០នាក់ បានប្រព្រឹត្តអំពើមិនគប្បីចំពោះកូនសិស្សរបស់ខ្លួន។

ជនរងគ្រោះទាំងនោះ សុទ្ធសឹងតែជាកីឡាការិនីប្រកួតក្នុងវិញ្ញាសាសំដែងយកពិន្ទុ ដែលភាគច្រើនមានរូបរាងស្អាតៗ និងស្រឡូនៗថែមទៀតផង។

តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាសំដែងអាមេរិក ក៏បានធ្វើការបដិសេធ និងច្រានចោលចំពោះព័ត៌មានដែលបែកធ្លាយនេះ ហើយបានលើកឡើងថា «គ្មានរឿងបែបនេះកើតឡើងនោះទេ ហើយកន្លងមក ក្រុមកីឡាការិនីអាមេរិក តែងតែទទួលបានជោគជ័យជានិច្ចនៅលើឆាកអន្តរជាតិ»

ទន្ទឹមគ្នានោះ សហព័ន្ធកីឡានានារបស់អាមេរិក បានសំដែងនូវការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហានេះ ដែលជាជះឥទ្ធិពលមិនល្អដល់ម្ចាស់ឧបត្ថម្ភនានាថែមទៀតផង។

សូមរំលឹកដែរថា កាលពីដើមខែធ្នូ ឆ្នាំ២០១៦ នេះ កីឡាករបាល់ទាត់អាជីពនៅប្រទេសរាប់ពាន់បានចេញមកអះអាងថា ពួកគេបានត្រូវបានរំលោភផ្លូវភេទជាខ្លាំង នៅអំឡុងពួកគេនៅកុមារភាពដោយគ្រូបង្វឹករបស់ខ្លួន ដោយគ្មានហ៊ាននិយាយអ្វីនោះទេ ព្រោះខ្លាចត្រូវបណ្តេញពីក្រុម៕



ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news