CamNews

ព័ត៌មានវីដេអូ 

ត្រូវចោរគំរាម ម្ដាយរត់ចោលកូនស្រីអាយុ៤ឆ្នាំ

នៅពេលដើរពីរថយន្ដ ឆ្ពោះមកកាន់ផ្ទះនៅ Massachusetts អាមេរិក ស្ដ្រីម្នាក់រួមជាមួយនឹងកូន
ស្រីតូចរបស់ខ្លួន ត្រូវបុរសចម្លែកម្នាក់ប្រើកាំបិតគំរាមក្នុងបំណងប្លន់យកទ្រព្យ។


ប៉ុន្ដែ ភ្លាមនោះស្រាប់តែស្ដ្រីនេះ រត់គេចខ្លួនចោលកូនស្រីអាយុ ៤ឆ្នាំ អោយនៅឈរនៅមុខផ្ទះ
ក្បែរចោរដែលកំពុងកាន់កាំបិត។ សំណាងល្អណាស់ដែលចោរនេះមិនបានធ្វើបាបក្មេងស្រីតូច
ព្រោះបំណងរបស់ចោរនេះគឺគ្រាន់តែចង់ប្លន់យកទ្រព្យពីស្ដ្រីនោះតែប៉ុណ្ណោះ។ ដោយឃើញ
ស្ដ្រីនេះរត់ ចោរក៏ប្រញាប់រត់ដេញតាមពីក្រោយ។

ហេតុការណ៍នេះត្រូវបានកាមេរ៉ាសន្ដិសុខមួយគ្រឿងដែលត្រូវបានដាក់នៅលើទ្វារថតបាន។
បន្ដិចក្រោយមក ស្រ្ដីនោះក៏រត់មកកន្លែងដើម និងព្យាយាមបើកទ្វារដើម្បីចូលក្នុងផ្ទះ បើទោះជា
ត្រូវចោរនោះរារាំង។ សម្លេងនៃហេតុការណ៍បានធ្វើអោយបុរសម្នាក់ចេញពីខាងក្នុងផ្ទះ ភ្លាមនោះ ចោរក៏បានរត់គេចខ្លួន។

បច្ចុប្បន្ន នគរបាលកំពុងស្រាវជ្រាវរកជនល្មើស ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ foxnews/Zing


Tags: thief usa