(បរទេស)៖ ស្ទើរតែមិនចង់ជឿថា ស្ត្រីម្នាក់រស់នៅរដ្ឋ Jersey ដែលបានបាត់ទូរស័ព្ទ iPhone ទៅក្នុងទឹកសមុទ្រ រយៈពេល មួយខែទៅហើយ បែរជារកវាឃើញវិញ ហើយមិនខូច គឺនៅប្រើបានទៀតផង។
Stacey Sarre អាយុ៤៧ឆ្នាំនិយាយថា នាងមិនគិតថា នឹងបាន iPhone មកវិញទេ ក្រោយពីវារអិលធ្លាក់ចូលទឹកសមុទ្រ ខណៈដែលនាងបណ្តើរឆ្កែចិញ្ចឹម ដើរកំសាន្តក្បែរឆ្នេរ តែក្រោយពីបាត់ប្រមាណជាមួយសប្តាហ៍ ក៏មានបុរសម្នាក់ឈ្មោះ Mihal Stratulat ជាអ្នករុករកឃើញវា កប់ក្នុងខ្សាច់ រួចយកមកសម្ងួត និងយកទៅដាក់ក្នុងជម្រុកស្រូវពីរបីថ្ងៃ ទើបចុចបើក។
ពិតជាស្មានមិនដល់ថា ទូរស័ព្ទ នេះអាចបើកដំណើរការបានឡើងវិញ ទើប Stratulat ទាក់ទងទៅម្ចាស់ឲ្យ មកទទួលយកទូរស័ព្ទហើយ Stacey ក៏បានមកយកទូរស័ព្ទ iPhone វិញ ដោយសាកចុចវាមើលមិនបាត់រូបថត ចម្រៀង ឬលេខទូរស័ព្ទឡើយ គឺវានៅតែអាចប្រើល្អដូចដើម។ Stacey និយាយថា ទូរស័ព្ទមួយនេះ ក៏ធ្លាប់ធ្លាក់ចូលបង្គន់ម្តងដែរ នៅឯព្រលានយន្តហោះ Crete តែសំណាងល្អវាមិនខូច៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង