(ចិន)៖ នៅមុននេះ មានព័ត៌មានចចាមអារ៉ាមមួយ លេចធ្លាយពីប្រទេសចិនមកថា iPhone 7 Plus នឹងបំពាក់កាមេរ៉ាពីរ ដែលពាក្យចចាម អារ៉ាមនេះ ត្រូវបានគេដឹងថា ធ្លាយចេញពីបុគ្គលិកបម្រើការងារ នៅក្នុងក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ Apple។
ដោយឡែកនៅថ្ងៃនេះវិញ សារព័ត៌មានចិន បានចេញផ្សាយថា iPhone ជំនាន់ថ្មី គឺមានស៊ីមពីរ មានន័យថា អាចប្រើស៊ីមកាតចំនួនពីរបាន។ ព័ត៌មានទាំងពីរខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រ iPhone សប្បាយចិត្ត ប៉ុន្តែសម្រាប់ក្រុមអ្នកវិភាគមួយចំនួន បានលើកឡើងថា វាប្រហែលជា មិនអាចទៅរួចនោះទេ ព្រោះថា Apple មិនទម្លាប់ដើរក្រោយគេឡើយ។
បើទោះជាយ៉ាងនេះក្ដី ក៏សារព័ត៌មានខាងលើ បានបញ្ជាក់ឲ្យដឹងថា iPhone ថ្មីគឺពិតជាអាចប្រើស៊ីមកាតពីរបាន ដោយការអះអាងនេះ ត្រូវបានយោងទៅលើរូបភាពមួយសន្លឹក ដែលបង្ហាញពីជើងដោតស៊ីមកាតចំនួនពីរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង