CamNews

រថយន្ត 

Honda Crosstour ២០១៣ នឹងធ្វើការកែតំរូវឲ្យទំនើបជាងមុន


រថយន្ត Honda Crosstour ២០១៣ គឺជារថយន្តដែលមានរូបរាងស្រស់សង្ហារ ជាមួយនឹង
ការរចនាតួមានពណ៌ភ្លឺរលោង។

វាត្រូវបានដាក់លក់ ក្នុងតម្លៃប្រហែល $27,230 ថោកជាងស៊េរីឆ្នាំ២០១២កាលចេញដំបូង។
ប៉ុន្តែថ្មីៗនេះក្រុមហ៊ុននឹងធ្វើការកែតំរូវកន្លែងខ្លះៗរបស់រថយន្តនៅឆ្នាំថ្មី២០១៣នេះ ឲ្យមាន
ភាពប្រសើរបន្ថែមទៀត។

ចំពោះម៉ាស៊ីន V6 ​ ដែលមាន ៤ស៊ីឡាំង ប្រអប់លេខចំនួន ៦ នឹងបង្កើនថាមពលច្រើនជាង
មុន ៧hp ដែលពីមុនមានតែ ១៩២ hp ។   ចំណែកខាងក្នុងវិញនឹងត្រូវបំពាក់ប្រព័ន្ធបញ្ឆេះ
ម៉ាស៊ីនដោយមិនប្រើសោរ។ តូឡានក៏ត្រូវបានរចនាពណ៌ឲ្យភ្លឺរលោងជាងមុនវិញផងដែរ៕

 

 

ដោយ៖ តុលា
ប្រភព៖ autoweek


Tags: car restyle