CamNews

ព័ត៌មានអន្តរជាតិ 

ឌូបៃ ដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ធំជាងគេលើលោក

ព័ត៌មានអន្តរជាតិ ៖ Dubai's Al Maktoum International  Airport ត្រូវបានគេទទួលស្គាល់
អោយដឹងថា ជាអាកាសយានដ្ឋានធំជាងគេបំផុតលើសកលលោក  ។  ដោយមានទីតាំង
ចម្ងាយប្រមាណជាង ៤០ គ.ម ពីអាកាសយានដា្ឋនអន្តរជាតិ ឌូបៃ ( Dubai International
airport
) អាកាសយានដ្ឋានថ្មីមួយនេះ  ( Al Maktoum )  គឺជាផ្នែកមួយនៃគម្រោង  Dubai
World Central project
DWC ។ DWC គឺជាគម្រោងអភិវឌ្ឍន៍ក្រុងឌូបៃដ៏ធំបំផុតដោយ
នៅក្នុងនោះ មាន ៦ តំបន់ធំៗ ប្រមូលផ្តុំទៅដោយ សំណង់អាគាររស់នៅ មជ្ឈមណ្ឌលពា
ណិជ្ជកម្ម និងក្លឹបវាយកូនហ្គោលលំដាប់ថ្នាក់ពិភពលោកជាដើម។



យ៉ាងណាមិញ Al Maktoum គឺជាអាកាសយានដ្ឋានដ៏ធំមួយដែលគ្រោងនឹងចំណាយទឹក
ប្រាក់ដល់ទៅ ៣២ កោដ ដុល្លារ    ។  ជាមួយនឹងវត្តមាននៃការសំកាំងខ្លួនឡើងនៅសហ
ព័ន្ធអារ៉ាប់អ៊ីមីរ៉េត   Al Maktoum មានផ្លូវរថយន្តហោះដល់ទៅ  ៥ ឯណោះ ដោយនៅក្នុង
នោះអាចទទួលបានភ្ញៀវដល់ទៅ ១៦០ លាននាក់ ជារៀងរាល់ឆ្នាំ។


លើសពីនេះ ទៅទៀត   បើតាមការអះអាងអោយដឹងពីលោក    Paul Griffiths ជា CEO
តំណាងអោយអាកាសយានដ្ឋានអន្តរជាតិ ឌូបៃ បន្ថែមអោយដឹងថា ជាមួយនឹងសម្ថភា
ពផ្ទុកអ្នកដំណើរដ៏ច្រើនបានហើយនោះ  អាកាសយានដ្ឋាន    ដ៏ធំជាងគេមួយនេះអាច
ទទួលបានការនាំចូលនិងនាំចេញទំនិញ  យ៉ាងហោចណាស់  ១២ លានតោនក្នុងមួយ
ឆ្នាំៗ៕


* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារឡានក្រុងមួយ សម្លាប់មនុស្ស ២០ នាក់

- ចក្រភពអង់គ្លេស ប្រឈមនឹងគ្រោះអាក្រក់បំផុត ប្រចាំឆ្នាំ
- ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ ខណៈមានគ្រោះរញ្ជួយដី កណ្តាលសមុទ្រ
- ពូជស្វាប្រភេទថ្មី ត្រូវបានរកឃើញ នៅកណ្តាល ព្រៃជ្រៅទឹកភ្លៀង អាម៉ាស៊ូន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ