CamNews

ព័ត៌មានអន្តរជាតិ 

ខ្លោចចិត្ត ៖ បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារឡានក្រុងមួយ សម្លាប់មនុស្ស ២០ នាក់

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២០ នាក់ស្លាប់បាត់បង់ជីវិត ក្រោយមានគារ
វាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមកលើរថយន្តក្រុងរបស់ពួកគេដែលកំពុងតែធ្វើដំណើរ
ទៅចូលរួមកម្មវិធីរៀបមង្គលការ    នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រ
សារព័ត៌មានបរទេសនាំមុខ CNN ។

លើសពីនេះ    ប្រភពសារព័ត៌មានដដែលបន្ថែមថា  ករណីបំផ្ទុះគ្រាប់បែកអត្តឃាតខាងលើ
បានកើតឡើង នៅតាមបណ្តោយផ្លូវសាធារណៈមួយកន្លែង ភាគខាងកើតប្រទេសអាហ្វហ្គា
នីស្ថាន ពោលគឺកើតឡើងនៅក្នុងសង្កាត់ Andar នាខេត្ត Ghazni តែម្តង  ជនរងគ្រោះដែល
បានស្លាប់បាត់បង់ជីវិតទាំងអស់នោះ រួមមានស្រ្តី ១៤ នាក់ និងក្មេងតូចៗផងដែរ។

លោក Nabi Jan  ជាអ្នកនាំពាក្យអោយអាជ្ញាធរមួលដ្ឋាន  បានគូសបញ្ជាក់បន្ថែមអោយដឹង
ថា   ករណីវាយប្រហារដោយមានការបំផ្ទុះគ្រាប់បែកអត្តឃាត  មកលើរថយន្តប៊ើសដឹកអ្នក
ដំណើរទៅចូលរួមកម្មវិធីរៀបមង្គលការលើកនេះ    វាអាចជាស្នាដៃរបស់ក្រុមឧទ្ទាមបះបោរ
តាលីបង់ តែមកនឹងពេលនេះ  មិនទាន់មានក្រុមណាមួយ    ចេញមុខមកអះអាងនៅឡើយ
នោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ចក្រភពអង់គ្លេស ប្រឈមនឹងគ្រោះអាក្រក់បំផុត ប្រចាំឆ្នាំ
- ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ ខណៈមានគ្រោះរញ្ជួយដី កណ្តាលសមុទ្រ
- ពូជស្វាប្រភេទថ្មី ត្រូវបានរកឃើញ នៅកណ្តាល ព្រៃជ្រៅទឹកភ្លៀង អាម៉ាស៊ូន
- រកឃើញផ្នូរបុរាណអាយុកាលជាង១ពាន់ឆ្នាំផ្ទុកសាកសពមនុស្សពេញវ័យ និងទារក
- ផ្អើលអស់ប្រជានេសាទ ខណៈប្រទះឃើញបាឡែន ដ៏ធំមួយក្បាល ងាប់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN


Tags: Afghanistan minibus CNN Ghazni