អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Sky ដែលទើបតែបានចេញ
ផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា គ្រាប់បែកដ៏ធំសម្បើមមួយ ត្រូវបានរក
ឃើញនាអាកាសយានដ្ឋាន Sendai ភាគខាងជើងប្រទេសជប៉ុន។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គ្រាប់បែក
នោះត្រូវបានគេជឿថា បានបន្សល់ទុកចាប់តាំងពីសង្គ្រាមលោកលើកទី ២ មកម្ល៉េះ ស្របពេល
ដែលមកទល់នឹងពេលនេះ វាត្រូវបានរកឃើញ ខណៈពេលដែលក្រុមការងារកំពុងតែធ្វើការ
ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នាអាកាសយានដា្ឋនមួយនេះ ក្រោយពីត្រូវបានរងគ្រោះ
ដោយគ្រោះធម្មជាតិរលកយក្ស ស៊ូណាមិ កាលពីដើមឆ្នាំ ២០១១ ។
បើយោងតាមសម្តីរបស់លោកHiroshi Ouchi ដែលជាមន្រ្តីប៉ូលីសប្រចាំតំបន់នេះ ក៏បានបញ្ជាក់
ផងដែរថា ៖ រាល់ជើងហោះហើរទាំងអស់ ត្រូវបានផ្អាក ខណៈពេលដែលគ្រាប់បែក ដែលមាន
ទម្ងន់ដល់ទៅ ២៥០ គីឡូក្រាម ត្រូវបានរកឃើញនូវក្នុងអាកាសយានដ្ឋានមួយនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Sky