CamNews

យល់ដឹង 

ប្រៀបធៀបកម្លាំងទ័ព កូរ៉េខាងជើង និងខាងត្បូង

បើទោះជាមានចំនួនច្រើនលើសលុប ប៉ុន្តែសព្វាវុធរបស់កូរ៉េខាងជើង មានសភាពមិនទាន់
សម័យ បើប្រៀបធៀបនឹងសព្វាវុធរបស់កូរ៉េខាងត្បូង។ ដូច្នេះ ក្រុងព្យុងយ៉ាង ក៏បានយកចិត្ត
ទុកដាក់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអែរ ដើម្បីលុបបំបាត់គម្លាតបច្ចេកវិទ្យានេះ។

ខាងក្រោមនេះគឺជាការ ប្រៀបធៀបអំពីបរិមាណនៃកងកម្លាំងទាហាន និងសព្វាវុធ របស់
ប្រទេសកូរ៉េទាំងពីរ ៖

កូរ៉េខាងជើង មានទាហាន និងកាភ្លើងធំច្រើនលើសលុបកូរ៉េខាងត្បូង។ អំពីប្រការនេះ តាម
ទ្រឹស្ដី ក្រុងព្យុងយ៉ាង មានប្រៀបជាងក្រុងសេអ៊ូល។ ប៉ុន្តែ ទាហានច្រើន ប្រើប្រាស់អាវុធធុន
ស្រាល មិនមែនមានន័យថា កូរ៉េខាងជើងខ្លាំងនោះទេ។ ទាហានរបស់កូរ៉េខាងជើង ថ្វីដ្បិតតែ
ច្រើន ប៉ុន្តែអាវុធភាគច្រើន សុទ្ធតែចាស់ៗ។

កូរ៉េខាងជើង មានយន្តហោះចម្បាំង ៥៦៣ គ្រឿង ដែលអាចប្រយុទ្ធបាន។ តាមជាក់ស្ដែង
យន្តហោះទាំងនេះ ធ្លាប់បានផ្អាកដំណើរការមួយរយៈពេលកាលពីឆ្នាំ ២០១៤ ដើម្បីជួស
ជុល។ មន្ទីរស្រាវជ្រាវយុទ្ធសាស្ដ្រអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស វាយ
តម្លៃថា"កូរ៉េខាងជើង នៅតែពឹងផ្អែកទៅលើសព្វាវុធហួសសម័យ"។

ផ្ទុយទៅវិញ​ កូរ៉េខាងត្បូង ថ្វីបើមានទាហានតិច ប៉ុន្តែ ពួកគេមានអាវុធទំនើបៗ ដែលផ្គត់ផ្គង់
ដោយអាមេរិក ក្នុងនោះមានរថក្រោះជាង ២០០០ គ្រឿងយន្ដហោះចម្បាំង F5, F15, F16
និងយន្តហោះទម្លាប់គ្រាប់បែក រាប់រយគ្រឿង។ ក្រៅពីនេះ នៅមានកត្តាពិសេសមួយដែល
មិនអាចមើលរំលងបាន នោះគឺ កូរ៉េខាងត្បូង គឺជាផ្ទះរបស់ទាហានអាមេរិក ចំនួន ២៨៥០០
នាក់។

អតុលភាពខាងលើ ធ្វើឱ្យក្រុងព្យុងយ៉ាង​ ផ្ដង់ការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍអាវុធនុយ
ក្លេអែរ ព្រោះថា ប្រទេសនេះយល់ថា មានតែអាវុធនេះទេទើបមានប្រៀបលើកូរ៉េខាងត្បូង។
មកដល់ពេលនេះ កូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអែរប្រហែល ២០គ្រាប់ ដែលអាច
ភ្ជាប់នឹងកាំជ្រួចធុនរយៈចម្ងាយខ្លី និងមធ្យម។

គួររំលឹកថា ថ្មីៗនេះ ក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើ
សង្គ្រាមពេញលេញជាមួយកូរ៉េខាងត្បូង ចំណែកក្រុងសេអ៊ូលវិញក៏បានអះអាងថានឹង ឆ្លើយ តបយ៉ាងខ្លាំងក្លាទៅនឹងការវាយប្រហាររបស់កូរ៉េខាងជើងផងដែរ។

យ៉ាងនេះក្ដី បន្ទាប់ពីផ្ទុះអាវុធដាក់គ្នានៅតាមបណ្ដោយព្រំដែន​ ប្រទេសទាំងពីរ បានអង្គុយ
ទល់មុខគ្នា ដើម្បីរកដំណោះស្រាយ បន្ធូរបន្ថយភាពតានតឹងនាបច្ចុប្បន្ន៕

ប្រែសម្រួលដោយ ៖​ តារា
ប្រភព ៖ Telegraph


Tags: North korea South korea Seoul