CamNews

ទេសចរណ៍ 

ផ្នួកខ្សាច់Sossusvlei នៅតំបន់ខ្សាច់Namib Desert ប្រទេសNamibia

ខ្សាច់ពណ៌ក្រហម នៃផ្នួកខ្សាច់Sossusvlei  នៅលើតំបន់ខ្សាច់Namib Desert  គឺកន្លែង
មួយដ៏ល្បីបំផុតដែលមាននៅក្នុងប្រទេសNamibia។ ផ្នួកខ្សាច់Sossusvlei គឺជាខ្ទះដីឥដ្ឋ
មួយដែលទឹកសើម ដោយសារទន្លេTsauchab។ លើកពីនេះទៅទៀត     ដើម្បីមើលផ្នួក
ខ្សាច់ពណ៌ក្រហម Sossusvlei ក៏ជាទីកន្លែងវាលខ្មោចDead Vlei មួយដ៏ចំលែក ជាមួយ
ខ្ទះដីឥដ្ឋពណ៌សដាក់ចូលជាមួយដើមឈើCamelthornដែលងាប់។  តំបន់នេះមានសួន
Namib-Naukluft Park នៅខាងក្នុង ដែលផ្នែកមួយនៃតំបន់ខ្សាច់Namib Desert   ហើយ
វាជាតំបន់ដីខ្សាច់ដ៏ចំណាស់ជាងគេនៅលើពិភពលោក។    ពេលវេលាដ៏ល្អបំផុតសំរាប់
ទៅលេងកំសាន្តនៅ ផ្នួកខ្សាច់Sossusvlei គឺនៅពេលព្រះអាទិត្យរះ ឬ   ព្រះអាទិត្យលិច
នៅពេលដែលវាមានពណ៌ឆើតគួរឲ្យទាក់ទាញ និង      ពេលវាមិនសូវក្តៅខ្លាំង។ ចំពោះ
កន្លែងស្នាក់នៅ គឺនៅជិតតំបន់នោះ យើងស្នាក់នៅសណ្ឋាគារប្រណិត ផ្ទះសំណាក់ និង
បោះជំរុំ។

ដោយៈ  វណ្ណៈ
ប្រភពៈ beautifulplacestovisit