ដុនឡុន៖ Emirates Air Lin គឺជាស្ថានីយជាលើកដំបូងនៅក្នុងទីក្រុងដុនឡុន ប្រទេសអង់
គ្លេស ដែលមានបំរើសេវាកម្ម ឡានខ្សែពួរ ឬ ទូរខ្សែពួរ (Cable Car) ដែលអាចឱ្យអ្នកជិះ
កំសាន្តគយគន់ទេសភាពដ៏ស្រស់ស្អាតនៅពីលើអាកាស។
តំបន់ទេសចរណ៍នេះ បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ឱ្យមកកំសាន្ត នៅថ្ងៃឈប់
សំរាក។ ជាពិសេស សំរាប់យុវជន និងកុមារតូចៗ តែងតែមកកំសាន្តនៅតំបន់នេះ។
ភ្ញៀវទេសចរណ៍ អាចជិះកំសាន្តជាមួយនឹងឡានខែ្សពួរនេះ បានយ៉ាងងាយស្រួលគ្រាន់តែ
ចំណាយប្រាក់ម្នាក់ត្រឹមតែ ៤,៣០ផោន សំរាប់មនុស្សចាស់ និង២,៣០ផោន សំរាប់កុមារ៕
ដោយ៖ វណ្ណៈ
ប្រភព៖ telegraph