អាហ្វ្រិក៖ Tanzania គឺជាសួនសត្វដ៏ធំមួយ ដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និង
សំបូរទៅដោយសត្វព្រៃគ្រប់ប្រភេទ រស់នៅក្នុងតំបន់នេះ។
សួនសត្វ Tanzania ជាសួនព្រៃធម្មជាតិ ដែលអាចឱ្យភ្ញៀវទេសចរណ៍ចូលទស្សនាកំសាន្ត
ដោយផ្ទាល់ក្នុងព្រៃធម្មជាតិពិតៗ គយគន់នូវសត្វបក្សាបក្សី ជាច្រើនប្រភេទ ប្លែកៗ ដែល
យើងមិនធ្លាប់បានមើលពីមុន។
ភ្ញៀវទេសចរណ៍ ចូលចិត្តមកទស្សនាកំសាន្តនៅក្នុងសួនសត្វនេះជាក្រុមៗ ដោយថ្មើរជើង
និងជិះរថយន្ត។ ជាពិសេស ភ្ញៀវទេសចរណ៍ទាំងអស់ រីករាយនឹងការទស្សនា នូវហ្វូងសត្វ
សេះបង្កង់ ដំរី ខ្លា តោ និងថតយករូបភាពសត្វ និងទេសភាពនៅក្នុងសួនសត្វនេះ៕
ដោយ៖ វណ្ណៈ
ប្រភព៖ dailymail