CamNews

ព័ត៌មានអន្តរជាតិ 

បន្លំធ្វើការជំរិតក្លែងក្លាយ ក៏ព្រោះចង់គេចវេស ពីការជួបជុំពេលល្ងាច

ព័ត៌មានអន្តរជាតិ  ៖  បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន   ពីគេហទំព័រ Happening
ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ក្មេងបុ្រស
សិស្សសាលាវ័យទើបតែ  ១១  ឆ្នាំ ជនជាតិអេស្ប៉ាញមា្នក់  ត្រូវបានរកអោយឃើញថា បាន
បោកប្រាស់ឪពុកម្តាយរបស់ខ្លួន  ដោយធ្វើ់ជា   គេត្រូវបានចាប់ជំរិត ក្លែងក្លាយ  ក៏ព្រោះតែ
ចង់គិចវេះពីការជួបជុំពេលល្ងាច រវាងលោកគ្រូអ្នកគ្រូ   និងអាណាព្យាបាល ស្តីពីការពិភិក្សា
ទៅលើការសិក្សារបស់កូន។

ស្របពេលដែលការសិក្សាមិនភាពរីកចំរើន   និងមិនចង់អោយឪពុកម្តាយរបស់ខ្លួនដឹងនោះ
ក្មេងបុ្រសសិស្សសាលាវ័យទើបតែ ១១ ឆ្នាំ ជនជាតិអេស្ប៉ាញមិនទាន់បញ្ជាក់ឈ្មោះនោះ ក៏
បែងឆ្វេងរកឃើញគំនិតមិនគប្បីពោលគឺការជំរិតក្លែងក្លាយដោយគេបានរត់ទៅពួនផ្ទះល្វែង
មួយផ្សេងទៀត ជាកម្មសិទ្ធរបស់ក្រុមគ្រួសារនេះ រួច  call ទៅឪពុករបស់ខ្លួនថា គេត្រូវបាន
ចាប់ជំរិតហើយ។

កាលដែលបានដឹងថា សោរផ្ទះល្វែងមួយផ្សេងទៀត ជាកម្មសិទ្ធរបស់ក្រុមគ្រួសារនេះ បាន
បាត់ហើយនោះ ពួកគេក៏បាននាំគ្នាទៅឆែកឆេរនៅទីនោះ ទើបបានដឹងថា អាកំហូចតូចវ័យ
១១ ឆ្នាំ បានរត់ទៅពួននៅទីនោះ  ជាជាងការមកជួបជុំពេលល្ងាចរវាងមាតាបិតានិងលោក
គ្រូអ្នកគ្រូ៕

ដោយ ៖ ពិសី
ប្រភព​៖ Happeing


Tags: international news strange entertainment