CamNews

យល់ដឹង 

បើមិនចង់កើតជម្ងឺលើសទម្ងន់ ដោយសារ អង្គុយធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ តោះទៅមើលវិធីសាស្រ្តភ្លាមទៅ

(អាមេរិក)៖ តើអ្នកអារម្មណ៍ថា រវល់ខ្លាំងណាស់មែនទេ ដោយត្រូវអង្គុយធ្វើការពេញមួយថ្ងៃ និងគ្មានអារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណ? ជាក់ស្តែង ការអង្គុយធ្វើការនៅការិយាល័យ យូរពេញមួយថ្ងៃ ដោយគ្មានលំហាត់ប្រាណអ្វីសោះ អាចធ្វើឲ្យអ្នកឡើងទំងន់បានយ៉ាងងាយ។ ហេតុដូច្នេះអ្នកគួរតែឆ្លៀតពេល ដើម្បីធ្វើចលនារាងកាយ ដើម្បីឲ្យចរន្តឈាមរបស់អ្នកដើរស្រួល។

ក្រោមនេះ គឺជាវិធីមួយចំនួន ដែលអ្នកគួរតែអនុវត្ត នៅពេលអ្នកអង្គុយធ្វើការយូរ ដើម្បីជៀសវាងការឡើងទំងន់៖

វិធីទី១: ជៀសវាងការអង្គុយគងទាក់ខ្លា៖
បន្ទាប់ពីអ្នកអង្គុយលើកៅអីរួចហើយ អ្នកតែងតែលើកជើងគងលើគ្នាភ្លាម។ ទោះបីជាយ៉ាងណាក្តី នៅពេលដែលអ្នកអង្គុយគងជើងលើគ្នា សរសៃឈាមនៃត្រគាករបស់អ្នក ចាប់ផ្តើមតឹង នឹងត្រូវបានសង្កត់ ដោយធ្វើឲ្យចរន្តឈាមរត់ មិនបានល្អដល់ប្រអប់ជើង ដែលអាចធ្វើឲ្យជើងរបស់អ្នករីកធំ។ អ្នកប្រហែលជាធ្លាប់ មានបទពិសោធន៍ឈឺ និងស្ពឹកជើង នៅពេលដែលអ្នកអង្គុយបែបនេះយូរ ហេតុដូច្នេះហើយអ្នកគួរតែចោល ទំលាប់នៃការអង្គុយគងទាក់ខ្លា មិនថានៅកន្លែងធ្វើការ ឬទីកន្លែងណាក៏ដោយ។

អង្គុយគងទាក់ខ្លា ក៏អាចធាត់ដែរ? ការអង្គុយគងទាក់ខ្លាផ្តល់សម្ពាធដល់រាងកាយ ជាពិសេសបរិវេណត្រគាករបស់អ្នក។ មួយវិញទៀត វាអាចប៉ះពាល់ដល់ឆ្អឹងខ្នង ស្មា និង ធ្វើឲ្យអន់ថយ ដល់ថាមពលមេតាប៉ូលីសរបស់រាងកាយ ព្រមទាំងធ្វើឲ្យចរន្តឈាម និងកាឡូរីរត់មិនស្មើល្អ ដែលជាហេតុធ្វើឲ្យអ្នកខ្លះធាត់ ដោយកន្លែង។

វិធីទី២: ជៀសវាងកុំឲ្យ ក ពោះ និង កជើង៖
ប៉ះនឹងអាកាសធាតុត្រជាក់ខ្លាំងពេក ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកតែងតែអង្គុយធ្វើការ នៅក្នុម៉ាស៊ីនត្រជាក់ ដែលជួនកាលធ្វើឲ្យអ្នករងារ រហូតទាល់តែត្រូវការអាវក្រៅបន្ថែម។

ទោះបីជាយ៉ាងណាក្តី នៅពេលអង្គុយធ្វើការអ្នកគួរតែព្យាយាម គ្របដណ្តប់បរិវេណ ក ពោះ និង កជើងរបស់អ្នក ចៀសវាងកុំឲ្យត្រជាក់ខ្លាំងពេក ដោយសារតែកន្លែងទាំង ៣ នេះមានប្រព័ន្ធសរសៃឈាមធំៗ របស់រាងកាយ ដែលអាចធ្វើឲ្យវាមានចលនាមិនប្រក្រតី នៅពេលដែលប៉ះនឹងអាកាសធាតុត្រជាក់ខ្លាំងពេក។ ជាមួយគ្នានេះដែរ ការឲ្យរាងកាយប៉ះពាល់ ជាមួយនឹងធាតុត្រជាក់ខ្លាំងពេក ជាមូលហេតុមួយដែលអាចបណ្តាល ឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។

វិធីទី៣: ជៀសវាងការទទួលទានភេសជ្ជៈត្រជាក់៖
នៅក្នុងអាកាសធាតុក្តៅ អ្នកតែងតែមានអារម្មណ៍ចង់ទទួលទានភេសជ្ជៈណា ត្រជាក់ៗ ដែលអាចធ្វើឲ្យអារម្មណ៍ អ្នកស្រស់ស្រាយ បន្ទាប់ពីបានទទួលទាន។
ផ្ទុយទៅវិញអ្នក មិនធ្លាប់បានគិតទេថា តើភេសជ្ជៈទាំងនោះ មានផលប៉ះពាល់ដល់រាងកាយរបស់អ្នក យ៉ាងដូចម្តេច។ ជាក់ស្តែង ការទទួលទានទឹកត្រជាក់ ក្នុងខណៈដែលអ្នកអង្គុយធ្វើការយូរ បណ្តាលឲ្យអ្នកដុះក្បាលពោះ។

ហេតុដូច្នេះ អ្នកគួរតែព្យាយាមទទួលទានទឹកក្តៅឧណ្ណៗ ឲ្យបានច្រើន ដើម្បីជួយរំលាយជាតិខ្លាញ់ នៅក្នុងសារពាង្គកាយរបស់អ្នក ជាពិសេស បរិវេណក្បាលពោះរបស់អ្នក។ ជាមួយគ្នានេះដែរ អ្នកគួរទទួលទានទឹកខ្ញីក្តៅៗ ដែលវាមានអត្ថប្រយោជន៍ ជួយសម្រួលដល់ចរន្តឈាម ដោយធ្វើឲ្យសារពាង្គកាយរក្សា កម្តៅបានល្អ។

វិធីទី៤: ព្យាយាមឆ្លៀតពេលដើម្បីធ្វើចលនា៖
ទោះបីជាមានកិច្ចការ រវល់យ៉ាងណាក៏ដោយ អ្នកមិនត្រូវអង្គុយនៅតែមុខកុំព្យូទ័រ ខំប្រឹងធ្វើការរហូតនោះទេ។ អ្នកគួរតែឆ្លៀតពេលសម្រាក ដើម្បីពត់ដៃ ពត់ខ្លួន ធ្វើចលនា ដើម្បីឲ្យប្រព័ន្ធសសរសៃឈាម នៅក្នុងរាងកាយរត់បានស្រួល។ មួយវិញទៀត វាអាចជួយដុតបំផ្លាយសារជាតិខ្លាញ់ នៅក្នុងរាងកាយដែរ ដែលមិនអាចធ្វើឲ្យអ្នកមិនធាត់ ដោយកន្លែង ជាពិសេសត្រង់ជើង ភ្លៅ ក្បាលពោះ និងដើមដៃ ជាដើម។

វិធីហាត់ប្រាណដែលអ្នកអាច អនុវត្តន៍នៅកន្លែងធ្វើការ ដោយមិនមានអ្នកណាចាប់អារម្មណ៍ មានដូចខាងក្រោម៖
អ្នកអង្គុយដាក់ខ្នងឲ្យត្រង់ លើកជើងឲ្យត្រង់ឲ្យស្មើរនឹងកៅអី អង្គុយរបស់អ្នក ប្រហែលជា៣ទៅ៥ វិនាទី បន្ទាប់មកដាក់ជើងចុះវិញ។ អ្នកតែអនុវត្តវិធីនេះ ៥ដង ហើយសឹមត្រឡប់ ទៅបំពេញកិច្ចការរបស់អ្នកវិញ៕

លទ្ធផលរូបភាពសម្រាប់ 5 Tips To Keep From Getting Fat From By Sitting Around To Much In The Office

លទ្ធផលរូបភាពសម្រាប់ 5 Tips To Keep From Getting Fat From By Sitting Around To Much In The Office

លទ្ធផលរូបភាពសម្រាប់ 5 Tips To Keep From Getting Fat From By Sitting Around To Much In The Office

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news