CamNews

តារា 

Cristiano Ronaldo ទំនងជាធ្លាក់ខ្លួនចូល ក្នុងចង្កោមស្នេហ៍ត្រីកោណម្ដងទៀតហើយ បន្ទាប់ពីឮដំណឹងថ្មីៗ នេះ

ព័ត៌មានកីឡាករ ៖ ចង្កោមមនោសញ្ចេតនា ស្នេហាត្រីកោណ ទំនងជាកំពុងតែសន្ធិតចូលក្នុង​ ដំណើរជីវិត តារា Real Madrid ម្ដងទៀត ក្រោយពីលេចចេញដំណឹងថា អ្នកថ្មីដែលទើបតែចូលមកដល់ ត្រូវបាន​​គេ​ សង្ស័យថាមានម្ចាស់គ្រប់គ្រងបន្ដទៀតហើយ ។ 

យោងតាមការចុះផ្សាយកន្លងមកបានបង្ហាញរួចម្ដងហើយថា Ronaldo បានកំពុងសាងចំណងស្នេហ៍ថ្មីជាមួយ​តារា ពិធីការីនីព័ត៌មានកីឡា ឈ្មោះថា Vanessa Huppenkothen បន្ទាប់ពីបានបែកបាក់ពី តារាម៉ូដែលដ៏ល្បីឈ្មោះជនជាតិ រុស្ស៊ី ឈ្មោះថា​ Irina Shayk បន្ទាប់ពីមានទំនាក់យ៉ាងយូរអង្វែងរហូតដល់​ទៅ ៥ ឆ្នាំ។ 

ប្រភពព័ត៌បានចុះផ្សាយទៀតថា ក្រោយពីពួកគេទាំងពីរ​បានបែកគ្នាទៅ Ronaldo ត្រូវបានគេមើលឃើញ​​ថា មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយតារាពីធីករ ម្នាក់នោះ ។ Ronaldo បានបង្ហាញទឹកមុខដូចជា​មាន អារម្មណ៍ល្អជាមួយ អ្នកថ្មីខ្លាំងណាស់ ខណៈដែលអ្នកទាំងពីរ បានថតរូបជាមួយគ្នាកាលពីថ្ងៃកីឡាករ ទទួល​ពានរង្វាន់កីឡាករឆ្នើមពិភពលោក ដោយបាល់មាសនាដើមឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះ ព័ត៌មានក្រៅ​ស្រុក និង ក្នុងស្រុកជាច្រើន ក៏ចេញផ្សាយថា អ្នកទាំពីកំពុងតែ បណ្ដុះពន្លកស្នេហាក្រោយពី Ronaldo បាន​បាត់បង់រួចម្ដងហើយ ។ 

ប៉ុន្ដែទន្ទឹមនឹងការមើលឃើញដូច្នេាះ មិត្ដភាពស្នេហ៍ក្រោយរបស់ Ronaldo ពេលនេះ ក៏ស្ថិតក្នុងចង្កោម​​ស្នេហាត្រីកោណ ម្ដងទៀតហើយ ក្រោយពីគេបានឃើញ Vanessa Huppenkothen មានណាត់​ជាមួយ ​Javier Hernandez ដែលជាខ្សែប្រយុទ្ធរបស់ Man United នៅឯប្រលានយន្ដហោះ ដោយបង្ហាញចេញនៅសកម្មភាពស្និតស្នាលគួជាទីកត់សំគាល់ដូចជា ការឱប ថើប ជញ្ជក់ ត្រូវគេថតបាន ។ ហើយមិន​ត្រឹមតែប៉ុណ្ណោះ Hernandez ក៏បានជូន នាងទៅផ្ទះទៀតផង។ ដូចគ្នាទៅនឹងអ្វីដែលលើកឡើងនោះ​ Vanessa បានប្រាប់អ្នកសារព័ត៌មានថា នាងពិតជាបានណាត់ជួបនឹង បុរសម្នាក់នោះមែន ហើយ រឿងមួយទៀត ដែលគាត់បានស្គាល់គ្នាជាមួយ Ronaldo គឺគ្រាន់តែជាការ ស្រលាញ់ក្នុងមិត្ដភាពមនោសញ្ចេត​នា​ជាមិត្ដភក្ដិតែ​ប៉ុណ្នោះ គ្មានអ្វី​ដែល​លើសពីនេះទៀតទេ ។ 

រហូតមកទល់ពេលនេះ នៅមិនទាន់មានដំណឹងលេចឮអ្វីបន្ដទៀតឡើយ ពី កីឡាករ Ronaldo ខណៈដែល​ដំណឹងនេះ បានលេចចេញពាសពេញព័ត៌ក្នុងប្រទេស អេស្ប៉ាញ។ ឆ្លងកាត់ ពាក្យសម្ដីចុងក្រោយ ​ប៉ុន្មានម៉ាត់នេះ ធ្វើឲ្យមានការលេចចេញនូវ អនុសាសងឿងឆ្ងល់ជាច្រើនថា តើនឹងទៅជាយ៉ាងណាទៅ​នៅពេល បន្ទាប់ រវាងអ្នកទាំង ៣ ?

អតីតមិត្ដស្រីរបស់ Ronaldo ឈ្មោះថា Irina Shayk 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Irina Shayk Ronaldo