ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ភូមិ Oymyakon ដែលមាន
ទីតាំងនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានរកអោយឃើញ នឹងទទួលស្គាល់ថា ជាកន្លែងដែលមាន
សីតុណ្ហភាពត្រជាក់ជាងគេលើលោក ពោលគឺ មានសីតុណ្ហភាពដល់ទៅ -50 ក្រោមសូន្យ
ឯណោះ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមអោយដឹងផងដែរថា ភូមិនេះមានចំនួនប្រជា
ជនប្រមាណជាង ៥០០ នាក់តែប៉ុណ្ណោះ ស្របពេលដែលសីតុណ្ហភាពត្រជាក់ដល់កំរិតនេះ
ក៏មានជាបញ្ហាចំពោះពួកគេផងដែរ ដោយឡែក បើនិយាយពីសាលារៀនក្នុងស្រុកវិញ ត្រូវ
បានរកអោយឃើញថា នឹងបិទទ្វារល្គិកណាសីតុណ្ហភាពធ្លាក់ដល់ -52 ក្រោមសូន្យ។
គួរបញ្ជាក់ផងដែរថា នៅភូមិនេះផ្ទាល់ មានកំពស់ប្រមាណជាង 750 ម៉ែត្រពីនីវូទឹកសមុទ្រ
ហើយបើនិយាយពីសីតុណ្ហភាពនារដូវក្តៅរបស់គេវិញ មានសីតុណ្ហភាពត្រឹមតែ 20°C តែ
ប៉ុណ្ណោះ៕
ដោយ ៖ ពិសី
ប្រភព ៖ spy