ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស BBC ដែលទើប
តែបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះអោយដឹងថា ចិនបានដាក់ដំណើរការជាផ្លូវការហើយ
នូវរថភ្លើងដែលវែងជាងគេ និងលឿនជាងគេលើលោក។
គួរបញ្ជាក់ផងដែរថា រថភ្លើងមួយនោះ មានឈ្មោះថា G502 ដែលបានដាក់អោយប្រើប្រាស់នូវ
ក្នុងស្ថានីយរថភ្លើង Changsha South Railway នៅក្នុងទីក្រុង Changsha ខេត្តHunan ប្រទេស
ចិន។ រថភ្លើងនេះ ត្រូវបានភ្ជាប់ពីរដ្ឋធានីប៉េកាំង ទៅកាន់ទីក្រុង Guangzhou ហើយអាចរត់ជា
មធ្យមបានក្នុងល្បឿង ៣០០ គីឡូម៉ែត្រក្នុង១ ម៉ោង ដែលបានកាត់បន្ថយការធ្វើដំណើរនៅលើ
ផ្លួវនេះ មកនៅត្រឹមតែ ៨ម៉ោង ដែលធម្មតាផ្លូវនេះត្រូវចំណាយពេល ២០ម៉ោងឯណោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ BBC