អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបាន
 ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិចិនម្នាក់ត្រូវបាន
 រកអោយឃើញថា បានបង់ប្រាក់ £500 ជាសំណងនៅក្នុងការដាក់ឈ្មោះឆ្កែរបស់ខ្លួនដូចទៅ
 នឹងឈ្មោះអ្នកជិតខាងម្នាក់។
គួរបញ្ជាក់ផងដែរថា  កាលពីអំឡុង  ៦  ឆ្នាំមុន  ស្រ្តីជនជាតិចិនដែលត្រូវជាម្ចាស់ឆ្កែរូបនោះ 
 ធ្លាប់មានការឆ្លោះប្រកែកគ្នាជាមួយនឹងអ្នកជិតខាង Wang Sun ក៏ដោយសារតែការពង្រីកសំ
 យ៉ាបផ្ទះលយចូលទៅដីអ្នកជិតខាង។
លុះក្រោយមក មិនយូរប៉ុន្មាន បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាលោកស្រី Hu Lin ដែលត្រូវ
 ជាម្ចាស់ឆ្កែមួយក្បាលនោះ ក៏បានដាក់ឈ្មោះឆ្កែខ្លួនថា Wang ខណៈពេលដែលអ្នកជិតខាង
 Wang Sun បានដើរមកជិត ឬ ឃើញគ្នានោះ  លោកស្រីតែងតែជេរប្រមាថជាមួយនឹងពាក្យ
 សម្តីអាក្រក់ៗ   ដែលមិនអាចទទួលយកបាន  ដែលគោលគំនិតចម្បងរបស់លោកស្រីនោះ 
 មិនមែនជេរឆ្កែរបស់ខ្លួននោះទេ   តែចិត្តបែរជាចង់ជេរអ្នកជិតខាង Wang Sun  ទៅវិញនោះ
 ទេ។
ដោយទ្រាំនឹងអាកប្បកិរិយា  មិនអាចទទួលយកបាននេះ  Wang Sun  ក៏បានធ្វើការប្តឹងផ្តល់
 រហូតដល់ឈ្មះក្តី  ដោយទទួលបាននូវសំណងជាទឹកប្រាក់ £500 និងការសុំទោសថែមទៀត
 ផង៕
ដោយ ៖ ពិសី
 ប្រភព ៖ Happening