តារាវិទូមួយក្រុម កាលពីថ្ងៃទី ៧កក្កដា កន្លងទៅ បានឱ្យដឹងថា ពួកគេទើបតែបានរកឃើញភព
មួយដ៏ចម្លែក នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលហោះជុំវិញផ្កាយ (ព្រះអាទិត្យ) ចំនួនបី។
ការរកឃើញនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ ព្រោះថា ជាធម្មតា ភពមួយគឺតែងតែហោះជុំវិញផ្កាយ
មួយតែប៉ុណ្ណោះ បើទោះកន្លងមក គេបានរកឃើញភពមួយ ហោះជុំវិញផ្កាយពីរដ៏ដោយចុះ។
ប៉ុន្តែ ភពមួយដែលហោះជុំវិញព្រះអាទិត្យបី គឺជារឿងដ៏កម្របំផុត។
ភពចម្លែកខាងលើ ត្រូវបានគេដាក់ឈ្មោះថា HD 1311399Ab ស្ថិតក្នុងកញ្ចុំផ្កាយ Centarurus
មានចម្ងាយពីផែនដីប្រមាណជា ៣៤០ឆ្នាំពន្លឺ។ HD 1311399Ab មានអាយុកាលប្រហែល ១៦
លានឆ្នាំ។
HD 1311399Ab គឺជាភពតូចបំផុតដែលត្រូវបានរកឃើញនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់
មុស្ស។ HD 1311399Ab មានទំហំធំជាង ភពព្រហស្បតិ៍ (Jupiter) ប្រមាណជា ៤ដង។
នៅពេលពិនិត្យមើលដោយតេឡេស្កូប SPHERE អ្នកវិទ្យាសាស្ដ្ររកឃើញថា ភពនេះ ហោះ
ជុំវិញព្រះអាទិត្យចំនួនបី នៅលើរយៈចម្ងាយដ៏វែងអន្លាយ។ ចំណែកព្រះអាទិត្យចំនួនបីនេះ
សុទ្ធតែវិលជុំវិញគ្នាវា។
ភពចម្លែក HD 1311399Ab នេះ ត្រូវបានរកឃើញដោយតេឡេស្កូប SPHERE ដែលមានទីតាំង
នៅ Chile។ នេះគឺជាតេឡេស្កូបមួយដ៏ទំនើប ដែលមានជំនាញខាងស្វែងរកភពដែលហោះហើរ
ជុំវិញផ្កាយនានា ក្នុងលំហអាកាស។
ប្រែសម្រួល ៖បុត្រា