CamNews

តារា 

នាង Yaya និង Nadech ហាក់បញ្ចេញអាកប្បកិរិយាប្លែកខុសសព្វដង

តារាថៃ ៖ អស់លោកអ្នកប្រហែលជាបានស្គាល់រួចមកហើយចំពោះគូស្នេហ៍មួយគូដែលកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ជាពិសេសនោះគឺបងប្អូនអ្នកដែលនិយមលេងអិនធឺណិតតែម្តង ។ 

នាង Yaya និងគូស្នេហ៍គឺលោក Nadech Kugimiya ត្រូវបានគេដឹងថា ជាគូសង្សារដែលចូលចិត្តធ្វើបុណ្យ និងអ្នកដែលចូលរួមកិច្ចការសង្គមបានច្រើនជាងគូស្នេហ៍ដទៃ នៅក្នុងប្រទេសថៃ ។ 

ប៉ុន្តែក្រោយពីព្រះមហាក្សត្រថៃបានយោងសោយទីវង្គត់មានប្រជាជន និងអ្នកនិយមលេងអិនធឺណិតជាច្រើនសង្កេតឃើញថា នាង Yaya និង Nadech ហាក់បញ្ចេញអាកប្បកិរិយាប្លែកខុសសព្វដង ក្រោយមិនទាន់បានទៅគោរពព្រះសព្វព្រះមហាក្សត្រថៃទាល់តែសោះ ដោយគិតត្រឹមថៃទី ១៨ នេះ ។ 

ដោយយោងតាមរូបភាព និង Status របស់នាង Yaya បានឲ្យដឹងថា នាងគ្រាន់តែបង្ហោះចាស់ៗរូបព្រះមហាក្សត្រតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានឃើញទៅគោរពសព្វដោយផ្ទាល់នៅឡើយទេ រីឯ Nadech វិញក៏ដូចគ្នានឹងមិត្តស្រីរបស់ខ្លួនដែរ ។ 

ទទ្ទឹមនឹងនេះដែរ គេសង្កេតឃើញថា មានតារាស្រីតែ ៣ ប៉ុណ្ណោះដែលអញ្ជើញទៅគោរពសព្វដោយផ្ទាល់ ដោយនៅក្នុងនោះក៏មានវត្តមានមិត្តជិតស្និទ្ធិរបស់នាង នាង Yaya និង Nadech ផងដែរ ៕

-ចុចអាន​ ៖ ចង់ដឹងទេថា តើកញ្ញា ជីមមី ទទួលបានការកោតសរសើរដូចម្តេចខ្លះពីប្រជាជនថៃ (មានវីដេអូ)

-ចុចអាន​ ៖ ចង់ដឹងទេថា តើតារាស្រីល្បីៗប៉ុន្មានដួង ដែលបានចូលរួមពិធីបុណ្យសព្វ ព្រះមហាក្សត្រថៃ ដោយផ្ទាល់?










-ចុចអាន​ ៖ គ្រាន់តែរូបថតរបស់នាង Kimberly និង Mark prin មួយសន្លឹកសោះ បង្កការភ្ញាក់ផ្អើលខ្លាំងដល់ម្លឹង


ដោយ ៖ គន្ធា


ប្រភព ៖ IG 


Tags: Yaya ​ Nadech Kugimiya