(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងប្រាក់ចំណូល ដែលបានពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយកំណត់ឲ្យមន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោកនៃក្រសួងមហាផ្ទៃ ជាអ្នកប្រមូលចំណូលពីការផាកពិន័យ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍។
ប្រកាសអន្តរក្រសួងបញ្ជាក់ថា ប្រាក់ចំណូលដែលប្រមូលបាន ពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានបែងចែកជាចំណែក សម្រាប់បង់ចូលថវិកាជាតិ, ចំណែកប្រាក់រង្វាន់ផ្តល់ជូន ក្រសួងមហាផ្ទៃ និងចំណែកប្រាក់រង្វាន់ផ្តល់ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្អែកតាមសមាមាត្រភាគរយធៀប ទៅនឹងប្រាក់ពិន័យដែលប្រមូលបាន ដែលកំណត់ដូចខាងក្រោម៖
-បង់ចូលថវិកាជាតិចំនួន ៤ភាគរយ នៃប្រាក់ពិន័យដែលប្រមូលបាន
-ផ្តល់ជូនក្រសួងមហាផ្ទៃចំនួន ៩៥ភាគរយ នៃប្រាក់ពិន័យដែលប្រមូល បានសម្រាប់ចំណាយឧបត្ថម្ភជូនមន្ត្រី និងពង្រឹងយន្តការប្រមូលចំណូល និងបែងជូនដល់អង្គភាព គោលដៅដូចខាងក្រោម៖
+ នគរបាលចរាចរណ៍ផ្លូវគោក ដែលបំពេញភារកិច្ច នៅនឹងកន្លែង ចំនួន៧០ភាគរយ
+ នាយកកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ១០ភាគរយ
+ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានី ខេត្ត ចំនួន៩ភាគរយ
+ ផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុង ស្រុកខណ្ឌ ចំនួន៥ភាគរយ
+ ផ្តល់ជូនអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ១ភាគរយ
-ផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន១ភាគរយ នៃប្រាក់ពិន័យដែលប្រមូលបាន។
ព័ត៌មានលម្អិត សូមអានប្រកាសអន្តរក្រសួងទាំងស្រុង៖
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី