តារាថៃ ៖ ក្រោយផ្ទុះពាក្យចចាមអារាមដ៏ក្តៅគគុកថា នាង Chompoo araya ត្រូវស្វាមីលួចលាក់លុយទុកចិញ្ចឹមស្រីជារៀងរាល់ខែ ព្រោះអន់ចិត្តនិងនាងដែលយកការងារជាធំជាងស្វាមី ។ ប៉ុន្តែការពិតគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះព្រោះជារឿងដែលមិនអាចទៅរួច ម្យ៉ាងវិញទៀតស្វាមីរបស់តារាស្រីរូបនេះពិតជាស្រលាញ់ភរិយាខ្លាំងណាស់ ។
បន្ទាប់ពីដំណឹងនេះបានស្ងាត់មួយរយៈពេល នាង Chompoo araya និងស្វាមីបានឆ្លៀតឱកាសក៏វិសេសវិសាលនាពេលវិស្សមកាលរបស់នាង ដើម្បីបង្កើតភាពផ្អែមល្អែម ដោយបានដឹកដៃគ្នាទៅលេងទីក្រុងប៉ារីសថែមទៀតផង ។
គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះបានរៀបការជាមួយសង្សាររបស់ខ្លួនដែលសេដ្ឋីដែលមានទ្រព្យមហាសាល អស់រយៈពេលជាង ១ ឆ្នាំទៅហើយតាំងពីពាក់កណ្តាលឆ្នាំ ២០១៥ មកម្ល៉េស ។ ហើយមានប្រជាជនជាច្រើនក៏មានចម្ងល់សឹងតែដូចៗគ្នាថា តាំងពីរៀបការមកទល់ពេលហាក់បីដូចជាមិនទាន់មានដំណឹងនៅឡើយទេថា តើពេលណាទើបនាង Chompoo araya ព្រមយកកូនតាមសំណូមពរ Fans?
បើនិយាយមកដល់បញ្ហានេះ តារាស្រីវ័យជ្រេរូបនេះធ្លាប់បានចេញមុខបញ្ជាក់ម្តងហើយម្តងទៀតថា នាងមិនទាន់មានពេលគ្រប់គ្រាន់សម្រាប់គិតគូររឿងនេះទេព្រោះ នាងនិងស្វាមីកំពុងតែមានការមមាញឹកខ្លាំងជាមួយនិងការងារស្ទើរតែដកឃ្លាមិនចង់រួច ៕
-ចុចអាន ៖ បែកធ្លាយ!! រូបថតនាង Chompoo អោបគ្នាយ៉ាងស្អិតជាមួយប្រុសក្មេង ផ្ទុះការភ្ញាក់ផ្អើលខ្លាំង
-ចុចអាន ៖ ការពិតចឹងសោះ!! ទើបនាង Chompoo កម្របង្ហោះជាមួយនិងស្វាមី
ដោយ ៖ គន្ធា
ប្រភព ៖ IG