CamNews

ភាពយន្ត 

The Crew រឿងដែលបង្ហាញពីភាពអង្គអាចក្លាហានរបស់នាវិក រុស្ស៊ី ក្នុងស្ថានភាពហោះហើរ ដ៏គួរអោយស្រៀវឆ្អឹងខ្នង

ដើម្បីជួយជីវិតក្រុមការងារកំឡុងពេលហោះហើរ Alex បានល្មើសនឹងបទបញ្ជាថ្នាក់លើរបស់គាត់។ ប្រាកដណាស់ ក្រោយមក Alex ត្រូវបានបណ្តេញចេញពីការងារ ក្នុងកងទ័ពរបស់គាត់​ ប៉ុន្តែ គាត់មិនបោះបង់ចោល នូវក្តីស្រម៉ៃរបស់គាត់ឡើយ។​ ហេតុតែស្រលាញ់ការងារជាអាកាសយានិកគួបផ្សំនឹងទេពកោស្យបើកបរ Alex បានប្រលងនិងជាប់ជាបុគ្គលិកសាកល្បងនៅអាកាសចរមួយកន្លែង។ អត្តចរិករបស់ Alex មានបញ្ហាបន្តិចបន្តួចប៉ុន្តែវាជាកត្តាដែលធ្វើឱ្យថ្នាក់លើរបស់គាត់ចូលចិត្តគាត់ ហើយតែងតែជ្រើសរើស គាត់ជាដៃគូក្នុងការហោះហើរ ។ The Crew ចាប់ផ្តើមធ្វើឱ្យអ្នកមើល ស្យង់ អារម្មណ៍ លាយឡំ ជាមួយការរន្ធត់ នាពេលដែលយន្តហោះរបស់ Alex ជួបប្រឈមមុខជាមួយនឹងសត្រូវដ៏កំណាចគឺគ្រោះធម្មជាតិ។ ក្នុងពេលហោះហើរនាថ្ងៃមួយ Alex និង Leonid ដែលជាថ្នាក់លើរបស់គាត់ទទួលបាននូវ SOS ពីអាកាសចរមួយដែល កំពុងជួបនឹងការរញ្ជួយដីកំរិតធ្ងន់ ហើយ Alex និងក្រុមហោះហើររបស់គាត់ក៏សំរេចចិត្តប្តូរជីវិតដើម្បីសង្គ្រោះមនុស្សនៅទីនោះ។ ការរញ្ជួយដីនិងបន្ទុះភ្នំភ្លើងគ្រាន់តែជាការចាប់ផ្តើមប៉ុណ្នោះសំរាប់ការបេសសកកម្មសង្គ្រោះមួយនេះ! The Crew នឹងជាចំណីចក្ខុថ្មីព្រមទាំងផ្តល់នូវតម្លៃអប់រំសម្រាប់ជីវិតការងារ គ្រួសារ ក៏ដូចជាស្នេហាផងដែរ។


ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។





ប្រភព ៖ Westec Media Limited



Tags: Westec Movie Eddie The Eagle The Conjuring 2 The Crew