CamNews

តារា 

Justin Bieber រងការគម្រាមកំហែងជាប់ខ្នោះ ជាកំហិត ក្នុងព្រឹត្ដឹការណ៍ប្រកួត រវាង Floyd នឹង Andre Berto

កម្សាន្ដ៖ តារាចម្រៀងដ៏ល្បីវ័យក្មេង និងរូបសម្រស់ស្រស់សង្ហា ប្រចាំនៅអាមេរិច ឈ្មោះថា Justin Bieber ត្រូវបាន អង្គរក្សការពារ​សុវត្ថិភាពគម្រាម ជាដាច់ខាត មិនឲ្យចូលទៅក្នុងសង្វៀនប្រកួត នោះទេបន្ទាប់ពី Floyd បានយកឈ្នះដៃគូរប្រកួត​។ 

Justin Bieber មានបំណងចូលទៅកាន់ សង្វៀនប្រកួត ប៉ុន្ដែត្រូវអង្គរក្សការពារនៅទីនោះ បដិសេធ ដោយ​រារាំង មិនឲ្យទៅជាដាច់ខាត ខណៈដែលគម្រាមកំហែង ប្រាប់ទៅវិញទៀតថា ប្រសិនជានៅតែចចេសរឹង​រុស​មិនស្ដាប់ទៀត អាចនឹងឈានទៅដល់ការចាប់ខ្លួន ជាមិនខានឡើយ ។ 

Floyd​ បានយកឈ្នះដៃគូរទី ៤៩ គឺកីឡាករ Andre Berto ហើយក៏ប្រកាសដកខ្លួន ពីវិស័យកីឡាតែម្ដង នៅថ្ងៃនោះ ។ ហើយទន្ទឹមនឹងឱកាសលទ្ធផលប្រកួត ជោគជ័យចុងក្រោយ អ្នកចម្រៀងវ័យក្មេងរូបនោះ បានមានបំណងចង់ចូល​ទៅអបអរគាំទ្រលើកទឹកចិត្ដ ប៉ុន្ដែត្រូវបានទទួលការហាមឃាត់។ របាយការណ៍កន្លង បានបញ្ជាក់ផងដែរថា Justin Bieber​ នឹង Floyd គឺជាមិត្ដសម្លាញ់នឹងគ្នា យ៉ាងជិតស្និត  ហើយកន្លង​មក កាល​ពីព្រឹត្ដិការណ៍ជោគជ័យប្រកួតជាមួយ ប៉ាក់គីអៅ ក៏អ្នកចំរៀងរួបនេះចូលទៅ អបអរផង​ដែរ។ 

អង្គរក្សការពារម្នាក់នោះ បានគម្រោមសួរទៅកាន់ Justin Bieber ថា " អួនតូច តើអូនឯងចង់ត្រូវគេ វាយខ្នោះយកទៅ​ក្រៅមែនទេ ? " ប៉ុន្ដែ ពេលនេាះ Justin Bieber បានឆ្លើយតបទៅវិញថា " ខ្ញុំមិនខ្វល់ថាអ្នក​ឯងជានរណានោះទេ " ។ ជាកាពិតណាស់ ថា Justin Bieber បានបង្ហាញខ្លួនរួចម្ដងហើយលើសង្វៀន ប្រកួត បន្ទាប់ពីលទ្ធផល Floyd យកឈ្នះដៃគូរ ប៉ុន្ដែត្រូវប៉ូលីសឡើងទៅ បោសសំអាតដេញទម្លាក់មកក្រោមវិញទាំងអស់។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ gossipcop


Tags: Star News Justin Bieber Floyd