CamNews

តារា 

ក្រោយបែកគ្នារាប់ឆ្នាំ ពេលត្រលប់មកត្រូវគ្នាវិញ Selena និង Justin ផ្អែមល្អែម លើសដើម

កំសាន្ត ៖ ដូចគេតែងនិយាយថា បើមនុស្សពីរនាក់ដែលស្រលាញ់គ្នាពិតប្រាកដមែន ពួកគេពិតជាស្វែងរកគ្រប់ដំណោះស្រាយដើម្បីត្រលប់ទៅជាគូស្នេហ៍ជាមួយគ្នាវិញជាថ្មីម្តងទៀត ។ 

មួយរយៈចុងក្រោយនេះ អ្នកគាំទ្រភាគច្រើនប្រហែលជាបានដឹងរួចមកហើយថា Selena gomez គឺមានទំនាក់ទំនងស្នេហាជាមួយនិងលោក The weekend ប៉ុន្តែអ្នកទាំងពីរក៏បានបែកគ្នា ដោយសារតែត្រលប់ទៅជាគ្នាជាមួយនិងសង្សារចាស់របស់នាងគឺ លោក Justin​ Bieber ​វិញ​ ។


ដំណឹងមួយនេះបានធ្វើឲ្យ Fans ជាច្រើនត្រេកអរយ៉ាងខ្លាំង ព្រោះភាគច្រើនអ្នកគាំទ្រចង់ឲ្យគូស្នេហ៍មួយគូនេះ ត្រលប់ទៅស្រលាញ់គ្នាជាថ្មីម្តងទៀត ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ខមមិនភាគច្រើនក៏សម្តែងនូវការអាណិតដល់ តារាចម្រៀង The weekend ផងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយបែកគ្នារាប់ឆ្នាំ ពេលត្រលប់មកត្រូវគ្នាវិញ Selena និង Justin ផ្អែមល្អែម លើសដើមមែនទែន សូម្បីតែទទួលទានអាហារពេលព្រឹកក៏បណ្តើរគ្នាទៅដែរ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ dailymail


Tags: Selena gomez Justin bieber The weekend