កំសាន្ត ៖ ក្រោយពីសារព័ត៌មានជាច្រើនបានចុះផ្សាយព្រោងព្រាតថានាង Selena gomez និងសង្សារចាស់គឺ លោក Justin bieber បានត្រលប់មកនិយាយរកគ្នាជាថ្មីម្តងទៀត ស្រាប់តែតារាចម្រៀងល្បីឈ្មោះម្នាក់ គឺលោក The weekend កើតមានចិត្តចង់និយាយសូមទោសទៅកាន់អតីតមិត្តស្រីរបស់លោកដូចគ្នា ។
តារាចម្រៀងវ័យ ២៧ លោក The weekend បានបង្ហើបប្រាប់សារព័ត៌មានថា លោកពិតជាសោកស្តាយចំពោះការបាត់បង់នាង Bella ដែលជាអតីតសង្សាររបស់លោក ហើយលោកចង់សូមទោសទៅដល់រូបនាង ហើយក៏ចង់មានទំនាក់ទំនងល្អជាមួយនាងជាថ្មីម្តងទៀតដែរ ។
គួរបញ្ជាក់ឲ្យដឹងថា រវាងទំនាក់ទំនងរបស់ អតីតគូស្នេហ៍ល្បីឈ្មោះប្រចាំពិភពលោក នាង Selena gomez និងលោក Justin bieber បានវិលត្រលប់ទៅនិយាយរកគ្នា ប៉ុន្តែក្នុងនាមជាមិត្តប៉ុណ្ណោះ ៕
នាង Selena gomez និងលោក Justin bieber
លោក The weekend
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ dailymail