CamNews

តារា 

នាង Selena Gomez ត្រូវបានជាប់ឈ្មោះជាតារាស្រីវ័យក្មេង ដែលល្អអស្ចារ្យជាងគេនៅលើលោក

ព័ត៌មានកំសាន្ត ៖ ពិតជាអស្ចារ្យខ្លាំងណាស់ តារាស្រីវ័យក្មេងនាង Selena Gomez ដែលជាអតីតមិត្តស្រីរបស់ តារាចម្រៀងរូបសង្ហាគឺ លោក Justin Bieber គឺនាងត្រូវបានគេជ្រើសរើសឲ្យជាប់ឈ្មោះជា តារាស្រីម្នាក់ដែលល្អឥតខ្ចោះជាងគេនៅលើពិភពលោក នៅក្នុងឆ្នាំ ២០១៦ នេះ ។ 

នាង Selena Gomez គឺជាតារាចម្រៀងដែលពោរពេញទៅដោយទឹកដមសម្លេង ពិរោះនិងទាក់យកចិត្តអ្នកស្តាប់បទចម្រៀងរបស់នាង បណ្តែតអារម្មណ៍ទៅតាមនាង ហើយជាពិសេសនោះគឺ Selena Gomez គឺជាតារាស្រីម្នាក់ដែលមានមុខមាត់គួរឲ្យស្រលាញ់ថែមទៀតផង ។

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ២៤ ឆ្នាំ នាង Selena Gomez មានរឿងអស្ចារ្យមួយទៀតដែលបណ្តាលឲ្យក្រុមអ្នកគាំទ្រ​ជាច្រើន ស្រលាញ់និង ចូលចិត្តដោយសារតែនាងអាយុតិច ប៉ុន្តែបើនិយាយអំពីទេពកោសល្យវិញ  គឺមិនចាញ់តារាជើងចាស់ប៉ុន្មានទេ ។ ហើយបើនិយាយអំពីអត្តចរិកវិញគឺ រួសរាយរាក់ទាក់ និងគួរឲ្យស្រលាញ់ខ្លាំងណាស់ អាចនិយាយបានថា គឺជាតារាវ័យក្មេងម្នាក់ដែលល្អឥតខ្ចោះ​ ។ 

តោះនៅចាំអីទេ ពេលនេះ Camnews នឹងបង្ហាញរូបថតមួយចំនួនរបស់ នាង Selena Gomez ឲ្យអ្នកបានឃើញថា តើនាងស្រស់ស្អាតប៉ុនណា ៕ 

















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Selena Gomez Justin Bieber