ព័ត៌មានកីឡា៖ ក្រុមមន្ដ្រីសមាជិក FIFA ៦ រូបត្រូវបាន ក្រុមប៉ូលីស ប្រចាំប្រទេស Switzerland ចាប់ខ្លួននៅក្នុងសណ្ឋាគារ Zurich ក្រោយពីជាប់ការចោទប្រកាន់ថាប្រព្រឹត្ដអំពើពុករលួយលួចលាងលុយកខ្វក់ ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោមអ្នកទាំង ៦ នោះមានលោក Jeffrey Webb ដែលត្រូវជា អនុប្រធានសមាគមន៍ផងដែរ ។
ប្រភពព័ត៌មានពីគេហទំព័រ ប៊ីប៊ីស៊ី បានចុះផ្សាយឲ្យដឹងថា ក្រុមមន្ដ្រីសមាជិក FIFA ៦ រូប ដែលត្រៀមខ្លួនមកជួបប្រជុំប្រចាំឆ្នាំនៅ Switzerland ក្នុងសណ្ឋាគារ Zurich ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ សប្ដាហ៍នេះ ត្រូវប៉ូលីស ចាប់ខ្លួន ក្រោយពីទទួលពាក្យចោទប្រកាន់លើករណីលួចលាងលុយកខ្វក់។ ប្រភពព័ត៌មានបានបន្ដទៀតថា ជនជាប់ចោទទាំងអស់បានកំពុងតែឃុំទុក រង់ចាំការសាងសំណុំរឿងបញ្ជូនទៅកាន់ ប្រទេសរបស់ ខ្លួនវិញដើម្បីធ្វើការដាក់ទោស ។
លោក Sepp Blatter ថ្នាក់ដឹកនាំកំពូលក៏មានភាពភ្ញាក់ផ្អើលនឹងហេតុការណ៍នេះផងដែរ ខណៈដែលគាត់ ស្ទើរតែមិនដឹងអ្វីទាំងអស់ ប៉ុន្ដែទោះជាយ៉ាងណា កិច្ចប្រជុំនឹងត្រូវប្រព្រឹត្ដឡើងនៅថ្ងៃសុក្រ ខាងមុខនេះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី