កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុន និងតៃវ៉ាន់ បានធ្វើការផ្សាយតាមកញ្ចក់ទូរទស្សន៍នូវ
ល្បែកកំសាន្ដមួយដ៏ចម្លែក និងទទួលបានការរិះគន់ច្រើនពីសំណាក់ទស្សនិកជន នោះគឺ
ល្បែងលូនឆ្លង "ស្ពាន" ស្រីស្អាតដែលស្លៀកត្រឹមតែប៊ីគីនី។
លក្ខខណ្ឌនៃល្បែងនេះ គឺបេក្ខជនដែលចូលរួមប្រកួតត្រូវតែលូនឆ្លងកាត់ស្រីស្អាតស្លៀក
ប៊ីគីនីជាច្រើនរូប ដែលដេកតម្រៀបគ្នាជាជួរ។ បេក្ខជនរូបណាដែលបានឆ្លងកាត់ស្រីស្អាត
បានច្រើនជាងគេ ក្នុងរយៈពេលដែលបានកំណត់ នឹងទទួលបានជ័យជំនះ។
ថ្វីបើមើលទៅហាក់ដូចជាងាយស្រួលក្នុងការឆ្លងកាត់ ប៉ុន្ដែជាក់ស្ដែងបេក្ខជនទាំងឡាយ
ពិតជាមានការលំបាកក្នុងការលូនពីលើរាងកាយរបស់ស្រីស្អាតបានចំនួនច្រើន ទៅតាម
ពេលវេលាកំណត់។ យ៉ាងនេះក្ដី មុនពេលចូលប្រកួត បេក្ខជន រួមទាំងស្រីស្អាតទាំងអស់ក៏
ត្រូវបានអ្នករៀបចំកម្មវិធី ស្រោចទឹកឱ្យជោកខ្លួន ដើម្បីធ្វើឱ្យការលូនបានងាយស្រួលជាង
ធម្មតា។
ដោយ ៖ សីហា
ប្រភព ៖ k14